no-alternative title

Xiaomi នឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មី Mi 10T, Mi 10 T Pro និង Mi 10T Lite នៅថ្ងៃទី 30 ខែកញ្ញានេះ

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបាននិយាយថាក្រុមហ៊ុន Xiaomi បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញចេញនូវស្មាតហ្វូនត្រកូល Mi 10T Series ដែលព្រឹត្តិការណ៍នោះនឹងត្រូវធ្វើឡើងតាមរយះការ Livestream នៅលើអនឡាញនាថ្ងៃទី 30 ចុងខែកញ្ញានេះវេលាម៉ោង 2PM (ម៉ោងក្នុងតំបន់)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីដែល Xiaomi ត្រៀមដាក់បង្ហាញចេញនៅថ្ងៃនោះគឺមានដូចជា Mi 10T, Mi 10T Pro និង Mi 10T Lite ហើយម៉ូដែល Lite នេះត្រូវបានគេវាយតម្លៃថានឹងបង្ហាញខ្លួនឡើងមកជាមួយនឹងការបំពាក់នូវបន្ទះឈីប Snapdragon 750G ដែលទើបប្រកាសចេញកាលពីម្សិលមិញនេះ។ បើតាមប្រភពព័ត៌មានចចាមអារ៉ាមបានអោយដឹងថាស្មាតហ្វូន Xiaomi Mi 10T Pro នឹងបំពាក់ដោយអេក្រង់ដែលមានកម្រិត refresh rate 144Hz មានថ្មធំទំហំ 5,000mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 50W និងបំពាក់កាមេរ៉ាគោលទំហំ 108MP។ ចំនែកឯម៉ូដែល Mi 10T វិញនឹងមានកាមេរ៉ាគោលទំហំ 64MP។ 

ស្មាតហ្វូនជំនាន់ថ្មីនេះនឹងត្រូវដំឡើងចេញពីប្រអប់ជាមួយ MIUI12  នៅលើប្រតិបត្តិការ Android 11។ ហើយស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់បន្ទះឈីប Snapdragon 865 SoC។ សម្រាប់តម្លៃនៃស្មាតហ្វូនជំនាន់ថ្មីទាំងបីស៊េរីនេះត្រូវបានគេព្យាករណ៍ថាម៉ូដែល Mi 10T Lite នឹងមានតម្លៃខ្ទង់  300 អឺរ៉ូ ខណៈម៉ូដែល Mi 10T នឹងមានតម្លៃខ្ទង់ 499 អឺរ៉ូ និងម៉ូដែល Mi 10T Pro នឹងមានតម្លៃខ្ទង់ 599 អឺរ៉ូ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន