no-alternative title

Samsung Galaxy S21 Ultra ត្រូវបានគេទម្លាយថា នឹងមានថាមពលថ្មទំហំ 5000mAh រួមនឹងបច្ចេកវិទ្យាសាកកម្រិត 60W Fast Charging ថែមទៀតផង

គិតចាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូន Flagship ជាច្រើននៅក្នុងឆ្នាំនេះ ក្នុងនោះមានទាំងម៉ូឌែល Galaxy S20 series និង Galaxy Note20 series។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន Samsung Galaxy S21 series នៅឆ្នាំក្រោយនេះផងដែរ។ បើទោះបីជាវាមានរយៈពេលជាច្រើនខែទៀតក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន  Galaxy S21 ក៏ដោយ ក៏មានព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូននេះ មិនរងចាំយូរទេ គឺមានការបែកធ្លាយនៅលើអនឡាញផងដែរ។ ស្មាតហ្វូន Samsung Galaxy S21 Ultra នេះ ក៏មានការបង្ហាញខ្លួននៅក្នុងបញ្ជីTUV Rheinland ផងដែរ គឺមានលេខម៉ូឌែល SM-G998 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវថាមពលថ្មនេះ ជាមួយនឹងលេខម៉ូឌែល EB-BG998ABY ដែលមានទំហំ 5,000mAh ។ ស្មាតហ្វូននេះ គឺមានបច្ចេកវិទ្យា 60W fast charging technology ផងដែរ។ នៅក្នុងបញ្ជីរបស់ 3C នេះមានការបញ្ជាក់ថា ស្មាតហ្វូន Galaxy S21 នេះ គឺមានថាមពលថ្មទំហំ3,880mAh ខណៈពេលដែលស្មាតហ្វូន Galaxy S21 Plus គឺមានថាមពលថ្មទំហំ 4,660mAh ។

ស្មាតហ្វូន Flagship នាពេលខាងមុខនេះរបស់ក្រុមហ៊ុន Samsung នេះគឺមានបន្ទះឈីប  5nm Exynos ខណៈពេលដែលម៉ូឌែលជាច្រើនទៀតគឺមានបន្ទះឈីប Qualcomm Snapdragon 875 SoC ជំនួសអោយបន្ទះឈីប Exynos។ ក្រុមហ៊ុននេះ គឺមានកាមេរ៉ាខាងមុខទំហំ 40MP selfie នៅលើស្មាតហ្វូន  S21 Ultra។ ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយដែលមានទំហំ 108MP ISOCELL HM2 sensor ជាមួយនឹងកាមេរ៉ា 12MP ultra-wide, 10MP telephoto lens និង  telephoto lens5x optical zoom ផងដែរ។ ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោមអេក្រង់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន