no-alternative title

ក្រុមហ៊ុន Samsung មានគម្រោងក្នុងការលក់ស្មាតហ្វូន Galaxy S20 FE ចំនួន 10 លានគ្រឿងនៅចុងឆ្នាំនេះ

ក្រុមហ៊ុន Samsung កំពុងតែធ្វើការភ្នាល់ដ៏ធំមួយទៅលើស្មាតហ្វូន  Galaxy S20 FE ដែលនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃនេះ។ តាមការបញ្ជាក់របស់របាយការណ៍ជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក្រុមហ៊ុននេះមានគម្រោងក្នុងការផលិតស្មាតហ្វូន Galaxy S20 FE យ៉ាងហោចណាស់ចំនួន 10 លានគ្រឿងនៅឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះមានគម្រោងក្នុងការនាំមុខទីផ្សារស្មាតហ្វូននៅក្នុងឆ្នាំ 2020 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងត្រីមាសទី 2 នេះ មានការបង្ហាញថា ក្រុមហ៊ុន Huawei គឺវ៉ាដាច់ក្រុមហ៊ុន Samsung ក្នុងការក្លាយជាក្រុមហ៊ុននាំមុខគេទៅលើទីផ្សារស្មាតហ្វូន តែសម្រាប់ថ្មីៗនេះ ដោយសារតែការដាក់ទណ្ឌកម្មជាច្រើននោះ ការនាំចេញស្មាតហ្វូនរបស់ Huawei នេះនៅក្នុងតំបន់មួយចំនួនក៏ចាប់ផ្តើមមានការធ្លាក់ចុះផងដែរ។ នៅក្នុងប្រទេសចិន ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅក្នុងតំបន់នេះគឺមានដូចជា Xiaomi, OPPO និង vivo ផងដែរ។

នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ អ្នកប្រើប្រាស់ទៅលើផលិតផល Samsung នៅក្នុងត្រីមាសទី 2 នេះគឺមានចំនួន  67% ។ វានឹងក្លាយជារឿងដែលគួរអោយចាប់អារម្មណ៍មែនទែនដែលមើលឃើញការលក់ស្មាតហ្វូននេះ ហើយវាមានតម្លៃប្រហែលជា $700។ សម្រាប់ 73% នាំការនាំចេញស្មាតហ្វូននេះនៅក្នុងឆ្នាំ ២០២០ នេះនឹងមានតម្លៃក្រោម  $400។ មុនពេលការបង្ហាញនៅថ្ងៃនេះ មានរូបភាពកម្រិតខ្ពស់ជាច្រើនរបស់ស្មាតហ្វូន Samsung Galaxy S20 FE ដែលមានការបែកធ្លាយនៅលើអនឡាញផងដែរ។ ស្មាតហ្វូន Galaxy S20 Fan Edition នេះ គឺមានលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងស្មាតហ្វូន Galaxy S20 ។ ស្មាតហ្វូននេះ មានអេក្រង់រាបស្មើ AMOLED ជាមួយនឹងរន្ធប្រហោង punch-hole នៅកណ្តាលនៃអេក្រង់របស់ស្មាតហ្វូននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន