no-alternative title

ដំណឹងថ្មី៖ ព្រឹត្តិការណ៍នៃការប្រកាសចេញនូវ iPhone 12 គឺនឹងធ្វើឡើងនៅថ្ងៃទី 13 ខែតុលានេះ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple បានបង្ហាញនូវនាឡិកា  Watch Series 6, Watch SE រួមជាមួយនឹងម៉ូឌែល iPad ថ្មី និង iPad Air នៅក្នុងព្រឹត្តិការណ៍ពិសេសមួយនោះគឺ Time Flies’ ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍ពិសេសមួយនៅក្នុងប៉ុន្មានសប្តាហ៍នេះជាមួយនឹងវត្តមានរបស់ស្មាតហ្វូន iPhone 12 ផងដែរ។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់បញ្ជាក់នៅពេលណាដែលព្រឹត្តិការណ៍ក្រោយនេះនឹងធ្វើឡើងនោះ របាយការណ៍ចុងក្រោយនេះគឺថា ព្រឹត្តិការណ៍នៃការប្រកាសបង្ហាញនូវ iPhone 12 នឹងធ្វើឡើងនៅថ្ងៃទី 13 ខែតុលា។ វាក៏មានការបន្ថែមថា ការកម្មង់ទិញមុនរបស់ស្មាតហ្វូននេះគឺចាប់ផ្តើមនៅថ្ងៃទី 16 ខែតុលាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍ថ្មីមួយទៀតអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រៀមខ្លួនក្នុងការបង្កើននូវផលិតផលថ្មីរបស់ខ្លួន ហើយតាមការធ្វើបទបង្ហាញរបស់នាយកប្រតិបត្តិ  CEO Marc Allera ទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាApple ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវ 5G iPhones នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះផងដែរ។ ក្រុមហ៊ុន Apple ត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន iPhone ចំនួន  4 ម៉ូឌែល ហើយឈ្មោះរបស់ស្មាតហ្វូននេះ គឺមានការបែកធ្លាយនៅលើអនឡាញផងដែរ។ ក្នុងនោះ មានស្មាតហ្វូន 5.4 អ៊ីង ដែលនឹងមានឈ្មោះហៅថា  Apple iPhone 12 Mini ។ស្មាតហ្វូនម៉ូឌែលទំហំ 6.7-inch នឹងមានឈ្មោះហៅថា  iPhone 12 Pro Max ខណៈពេលដែលស្មាតហ្វូន ២ ទៀតគឺមានអេក្រង់ទំហំ 6.1-inch ដែលមានឈ្មោះហៅថា iPhone 12 និង  iPhone 12 Pro ។

របាយការណ៍ជាច្រើនអះអាងថា សម្រាប់ម៉ូឌែល 6.1-inch និង  6.7-inchរបស់ស្មាតហ្វូន  iPhone 12 នេះនឹងមាន notch ដូចគ្នាទៅនឹងស្មាតហ្វូនម៉ូឌែល iPhone 11 ។ ស្មាតហ្វូន  iPhone 12 អាចនឹងមានតម្លៃចន្លោះពី  $699 ទៅ  $749 ខណៈពេលដែល  iPhone 12 Max គឺមានតម្លៃ  $799-849 ។ សម្រាប់ម៉ូឌែល Pro a និង  Pro Max គឺមានតម្លៃចន្លោះពី  $1,100 ទៅ $1,200 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន