no-alternative title

Samsung សហការជាមួយនឹងស្ទូឌីយោឌីស្សាញ Design Studio d’strict ដើម្បីបង្កើតនូវមាតិកាបដិវត្តន៍ថ្មីសម្រាប់អេក្រង់ផ្សព្វផ្សាយ SMART Signage

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung Electronics បានប្រកាសបង្ហាញនូវភាពជាដៃគូថ្មីជាមួយនឹងក្រុមហ៊ុនឌីស្សាញ  d’strict ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើការបង្ហាញនូវសិល្បៈនៃការផ្សព្វផ្សាយថ្មីនៅលើអេក្រង់ផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអេក្រង់ SMART signage ដែលនាំមុខគេរបស់ក្រុមហ៊ុន Samsung ។ នៅក្នុងការជម្រុញនៃការបំផុសគំនិតឆ្លើយតបទៅនឹងការឌីស្សាញរបស់ក្រុមហ៊ុន d’strict’ នេះនៅលើឧបករណ៍  SMART signage របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung។ ក្រុមហ៊ុន Samsung និង d’strict គឺនាំយកនូវឧបករណ៍ digital signage ដ៏មានសក្តានុពលខ្លាំងក្លាបំផុតដែលគ្មានដែនកំនត់នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Hyesung Ha នាយកប្រតិបត្តិជាន់ខ្ពស់របស់អាជីវកម្ម Visual Display Business នៅក្នុងក្រុមហ៊ុន Samsung Electronics បាននិយាយថា “កិច្ចសហប្រតិបត្តិការនេះនឹងជួយផ្តល់អោយនូវឱកាសជាច្រើនសម្រាប់អេក្រង់ Samsung SMART signage នេះ ហើយវានឹងជួយអាជីវកម្មជាច្រើនក្នុងការប្រើប្រាស់នូវអេក្រង់នេះដើម្បីបង្ហាញនូវការផ្សព្វផ្សាយរបស់ពួកគេផងដែរ។ កិច្ចសហការគ្នានេះគឺជាចក្ខុវិស័យសម្រាប់ ‘Screens Everywhere’ vision និងការបង្ហាញនូវមាតិកាជាច្រើននៅលើបច្ចេកវិទ្យាអេក្រង់ចុងក្រោយបំផុតថែមទៀត។”

 

ក្រុមហ៊ុនជាច្រើនក៏នឹងធ្វើការបង្កើតនូវសិល្បៈជាច្រើនទៅកាន់អតិថិជនរបស់ខ្លួនតាមរយៈអេក្រង់ឌីជីថល Samsung SMART signagesនិងការបង្ហាញនូវគម្រោងសិល្បៈជាច្រើនតាមរយៈអេក្រង់ LED signages របស់ក្រុមហ៊ុន Samsung ដែលមានការតម្លើងនៅលើកន្លែងធំៗជាច្រើនដូចជា Times Square នៅក្នុងទីក្រុងញ៉ូវយ៉ក និង Duomo Cathedral នៅក្នុងទីក្រុងមីឡានផងដែរ។

លោក Sung-Ho Lee នាយកប្រតិបត្តិរបស់ក្រុមហ៊ុន d’strict បាននិយាយថា “យើងមានមោទនភាពណាស់ក្នុងការសហការជាមួយនឹងក្រុមហ៊ុន Samsung Electronics ក្នុងការនាំយកនូវមាតិកាជាច្រើន ដែលយើងបានខិតខំក្នុងការបង្កើតនោះ។ ក្រុមហ៊ុន d’strict នឹងបង្កើតនូវទស្សនៈថ្មីសម្រាប់សាធារណជនដើម្បីរីករាយក្នុងការចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Samsung ផងដែរ។” ក្រុមហ៊ុនឌីស្សាញនេះ គឺផ្តោតទៅលើការបង្កើតនូវបទពិសោធន៍ជាច្រើនដ៏អស្ចារ្យបំផុតជាមួយនឹងមាតិកា និងបច្ចេកវិទ្យាឌីជីថលថែមទៀត ក្រុមហ៊ុន d’strict ក៏ធ្វើអោយមានការអង្រួនពិភពលោកនៅក្នុងខែឧសភា ឆ្នាំ 2020 ផងដែរ។ វាក៏មានអេក្រង់គែមកោងរបស់អេក្រង់ SMART LED signageរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទីទាំងនៅអាគារ  SMTown COEX ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន