no-alternative title

អ្នកលេង Twitter ម្នាក់បានទម្លាយចេញនូវរូបភាព Samsung Galaxy S20 FE មានអេក្រង់រាបស្មើ នឹងតួមានខ្លួនកាន់តែស្តើងជាងមុន

ថ្មីៗនេះ មានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូន Galaxy S20 FE លើកលែងតែតម្លៃរបស់វានៅមិនទាន់បង្ហាញចេញនោះទេ។ កន្លងមកស្មាតហ្វូននេះ មានការបែកធ្លាយជាច្រើនលើកមកហើយ និងមានការបរង្ហាញអំពីរូបរាងរបស់វាផងដែរ។ តាមដំណឹងនៅពេលនេះ បាននិយាយថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 23 ខែកញ្ញាខាងមុខនេះហើយ ដែលការបែកធ្លាយនេះ គឺធ្លាយចេញពីអ្នកប្រើប្រាស់ម្នាក់នៅលើ Twitter ដែលមានឈ្មោះហៅថា Jimmy។ រូបភាពនេះ គឺប្រហែលជារូបភាពដំបូងបំផុតរបស់ស្មាតហ្វូននេះ។ រូបភាពមួយ គឺមានការបង្ហាញអំពី Boot Logo ដែលមានឈ្មោះហៅថា ‘Galaxy S20 FE 5G’ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពនេះ គឺមានការបង្ហាញអំពីផ្នែកខាងមុខដែលមានអេក្រង់រាបស្មើជាមួយនឹងរន្ធប្រហោង Punch-Hole និងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ រូបភាពនេះត្រូវបានទម្លាយចេញពី Evan Blass(twitter: @evanblass) ដែលមាន 6 ពណ៌ក្នុងការជ្រើសរើស។ ស្មាតហ្វូននេះគឺមានរូបរាងស្តើងជាងស្មាតហ្វូន S10 Lite ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន S20 FE នេះគឺមានការទ្រទ្រង់ទៅលើ IP68 កម្រិតអេក្រង់ 120Hz refresh rate កាមេរ៉ា 3x Optical និង 10X digital zoom ថែមទៀតផង។ នៅក្នុងការបែកធ្លាយមុននេះមានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះដូចជាអេក្រង់ទំហំ 6.5-inch FHD+ S-AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2400×1080 pixelsនិង 407ppi ។ 

ស្មាតហ្វូននេះគឺមានបន្ទះឈីប  Exynos 990 និង Qualcomm Snapdragon 865 នៅលើប្រភេទ  4G និង 5G versions។ សម្រាប់កាមេរ៉ាខាងក្រោយនេះគឺមានទំហំ 12MP main lens និង  8MP Telephoto ជាមួយនឹងបច្ចេកវិទ្យា OIS ថែមទៀត។ វាក៏មានកាមេរ៉ា 12MP sensor គឺជា  ultra-wide lens ជាមួយនឹងកម្រិត 123-degree FOV ។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ  32MP selfie ។ ស្មាតហ្វូននេះ គឺមាន One UI 2.5 ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺ WiFi 6, Bluetooth 5.0, NFC និងថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 15W charging តាមរយៈ USB-C ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន