no-alternative title

ស្មាតហ្វូន Samsung Galaxy S20 FE ត្រូវបានគេទម្លាយថា នឹងមាន 6 ពណ៌ ដែលបង្ហាញខ្លួននៅថ្ងៃទី 23 ខែកញ្ញានេះ

បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Galaxy S20 និង Note 20 នោះ ស្មាតហ្វូន Galaxy S20 FE នេះ គឺជាស្មាតហ្វូនដែលអ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung ដែលទន្ទឹងរង់ចាំ ដោយសារតែស្មាតហ្វូននេះ គឺមានលក្ខណៈសម្បត្តិខ្លាំងក្លា ប៉ុន្តែតម្លៃរបស់វាក៏សមរម្យក្នុងការប្រើប្រាស់ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ គឺមានការបែកធ្លាយនៅក្នុងរូបភាពជាច្រើនរបស់គណនី Youtuber @jimmyispromo ។ ស្មាតហ្វូននេះ គឺមានពណ៌ខៀវយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ គឺមាន IP68 ហើយវាក៏មានកាមេរ៉ា 8-megapixel telephoto ជាមួយនឹង 3x optical និង 30x hybrid zoom ។ 

ស្មាតហ្វូន Samsung Galaxy S20 FE នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 23 ខែកញ្ញានេះនៅវេលាម៉ោង 17:00 នៅក្នុងទីក្រុងម៉ូស្គូ។ ស្មាតហ្វូន Galaxy S20 Fan Edition នឹងមានលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងស្មាតហ្វូន Galaxy S20។ 

ស្មាតហ្វូននេះគឺមានអេក្រង់រាបស្មើ AMOLED ជាមួយនឹងរន្ធប្រហោង Punch-Hole។ ស្មាតហ្វូន Galaxy S20 FE នេះគឺមានអេក្រង់តូចជាងស្មាតហ្វូន S20+ ។ អេក្រង់នេះគឺមានចន្លោះពី 6.4 ទៅ 6.5-inches ។ 

ស្មាតហ្វូននេះនឹងមាន 6 ពណ៌ក្នុងការជ្រើសរើស។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 990 ឬបន្ទះឈីប Snapdragon 865។  ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 12MP primary, 12MP ultrawide និង 8MP telephoto។ 

ស្មាតហ្វូននេះគឺមានគែមខាងស្តាំជាមួយនឹងប៊ូតុង Power និងប៊ូតុង Volume ។ ស្មាតហ្វូននេះមាន IP68 និងថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 25W charging ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន