no-alternative title

LG Electronics គ្រោងនឹងនឹងដាក់លក់ទូរទស្សន៍ដែលមានអេក្រង់រមូរបានរបស់ខ្លួននៅខែក្រោយនេះហើយជាមួយនឹងតម្លៃ $85,000

រំលឹកដល់ទិដ្ឋភាពពិសេសមួយនៅក្នុងព្រឹត្តិការណ៍ CES 2019 នេះ គឺជាការបង្ហាញវត្តមានរបស់ទូរទស្សន៍ ដែលអាចរមូរបានរបស់ក្រុមហ៊ុន LG ដែលមានឈ្មោះហៅថា LG Signature OLED TV R។ ទូរទស្សន៍នេះ គឺត្រូវបានគេចាត់ស្ថិតនៅក្នុងបញ្ជី Best of CES 2019 ថែមទៀតផង។ មកដល់ថ្ងៃនេះ គឺមានរយៈពេលជិត 2 ឆ្នាំហើយ ចាប់តាំងពីការបង្ហាញនូវទូរទស្សន៍នេះ ប៉ុន្តែវានៅមិនទាន់ដាក់លក់នៅឡើយទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះយោងតាមប្រភពមួយចេញពីកូរ៉េនិយាយថា ទូរទស្សន៍ថ្មីនេះនឹងមានការផ្លាស់ប្តូរនៅខែក្រោយនេះ។ តាមការបញ្ជាករបស់ Business Korea បានអោយដឹងថា ទូរទស្សន៍ LG Signature OLED TV R នេះ នឹងអាចរកទិញបាននៅដើមខែក្រោយនេះហើយ។ ក្នុងនោះ ក៏មានការរាយការណ៍ផងដែរថា ក្រុមហ៊ុន LG នឹងរៀបចំនូវព្រឹត្តិការណ៍តូចមួយនៅពាក់កណ្តាលខែតុលានេះ ហើយទូរទស្សន៍នេះនឹងដាក់លក់ផងដែរ។ ការបង្ហាញទូរទស្សន៍នេះ គឺមានរយៈពេលជិតមួយឆ្នាំហើយ បន្ទាប់ពីក្រុមហ៊ុន LG បាននិយាយថា ក្រុមហ៊ុននឹហដាក់លក់ទូរទស្សន៍ 65-inch TV នេះជាមួយនឹងតម្លៃ $85,000។

ទូរទស្សន៍ LG Signature OLED TV R នេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ webOS ប៉ុន្តែក៏មានការទ្រទ្រង់ទៅលើ Google Assistant ផងដែរ។ ក្រុមហ៊ុន LG បញ្ជាក់ថា វាក៏មានការទ្រទ្រង់ទៅលើ Amazon Alexa និង Apple’s AirPlay 2 ថែមទៀតផង។ សម្រាប់អេក្រង់ដែលបត់បាននេះ គឺមានដំណើរការបានក្នុងរយៈពេល 10 វិនាទីប៉ុណ្ណោះ អេក្រង់នេះ អាចផ្លាស់ប្តូរទៅលើកំពស់ផ្សេងៗតាមចិត្តរបស់អ្នកផងដែរ។  ហើយទូរទស្សន៍នេះ ភ្ជាប់នូវ Speaker 100W។ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន