no-alternative title

ក្រុមហ៊ុន realme បង្ហាញចេញនូវទូរទស្សន៍ realme SLED 4K TV និង 100W soundbar នៅក្នុងប្រទេសឥណ្ឌា

កាលពីចុងខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន  Realme បានប្រកាសចេញនូវទូរទស្សន៍ឆ្លាតវៃ  SLED 4K smart TV ដំបូងបំផុតរបស់ពិភពលោកនៅក្នុងប្រទេសចិន។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវព្រឹត្តិការណ៍ថ្មីមួយនៅក្នុងប្រទេសឥណ្ឌា នៅក្នុងការប្រកាសចេញវត្តមានរបស់ស្មាតហ្វូន Realme 7 Pro SE, Realme 7i និងផលិតផល IoT ជាច្រើនទៀតផងដែរ។ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវ platform ដូចគ្នាក្នុងការប្រកាសចេញនូវទូរទស្សន៍ SLED 4K Smart TV ជាមួយនឹង 100W Soundbar សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរទស្សន៍ Realme SLED 4K smart TV នេះគឺមានអេក្រង់ទំហំ 55-inch ដែលមានការទ្រទ្រង់នូវកម្រិតពណ៌ដល់ទៅ 108 percent NTSC ultra-wide color gamut ។ នៅក្នុងវិញ្ញាបនបត្ររបស់ TUV Rheinland នេះគឺមានការកាត់បន្ថយទៅលើពន្លឺពណ៌ខៀវផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Realme នេះ សម្រាប់ទូរទស្សន៍ LED TVs ភាគច្រើនគឺមានកម្រិតអេក្រង់  QLED ប្រើប្រាស់នណូវពន្លឺពណ៌ខៀវដែលអាចប្រែក្លាយជាពណ៌សខណៈ ពេលដែលបច្ចេកវិទ្យា SLED technology RGB គឺអាចធ្វើការកាត់បន្ថយនូវពន្លឺពណ៌ខៀវដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាយ៉ាងអស្ចារ្យបំផុត។

សម្រាប់ទូរទស្សន៍ SLED TV នេះ គឺមានកម្រិតអេក្រង់ 94.6% និងមានកម្រិតគែមលោហធាតុ 9.5mm ផងដែរជាមួយនឹងជើងទម្ររលោហធាតុផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Realme ក៏មានការថែមជូននូវ wall mount ឥតគិតថ្លៃសម្រាប់ទូរទស្សន៍ SLED 4K TV ផងដែរ។ ទូរទស្សន៍SLED 4K TV នេះ គឺមានវិញ្ញាបនបត្រ Android TV ដែលមានភ្ជាប់ជាមួយនឹង Chromecast និង  Google Assistant ។ វាក៏អាចចូលទៅកាន់មាតិកាជាច្រើននៅលើ Netflix, Amazon Prime Video, YouTube និង Google Play ថែមទៀត។ សម្រាប់ទូរទស្សន៍ SLED TV នេះ គឺមានបន្ទះឈីប 64-bit quad-core processor របស់ក្រុមហ៊ុន MediaTek ។ 

សម្រាប់ទូរទស្សន៍ឆ្លាតវៃនេះ គឺមានមុខងារជាច្រើនដូចជា  2.4GHz/5GHz WI-Fi, Bluetooth 5.0,3x HDMI ports,2x USB ports, tuner, LAN, headphone out និង COAX ផងដែរ។ សម្រាប់ Realme 100W Soundbar នេះគឺមានប្រព័ន្ធ  2.1 channel acoustic system ដែលមានភ្ជាប់ជាមួយនឹង 60W full-range quad speakers និង 40W subwoofer ផងដែរ។ វាក៏មានមុខងារជាច្រើនទៀតដូចជា Bluetooth, AUX, ARC, COAX, OPT និង USB ផងដែរ។ ទូរទស្សន៍ឆា្លតវៃ Realme SLED 4K Smart TV នេះមានពណ៌ខ្មៅដែលមានតម្លៃ Rs 42,999 (~$586) ។ សម្រាប់  Realme 100W Soundbar គឺមានពណ៌ខ្មៅដែលមានតម្លៃ Rs 6,999 (~$95) ។ វានឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 16 ខែតុលានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន