no-alternative title

ក្រុមហ៊ុន OPPO បានបញ្ចេញទូរទស្សន៍ឆ្លាតវៃដំបូងរបស់ខ្លួន ម៉ូដែល TV S1 និង TV R1 ហើយ គឺចេញលក់ក្នុងតម្លៃចាប់ពី $493 ឡើងទៅ

នៅទីបំផុតក្រុមហ៊ុន OPPO បានប្រកាសចេញសមត្ថផលទូរទស្សន៍ឆ្លាតវៃដំបូងរបស់ខ្លួនចំនួនពីរស៊េរីដែលមានឈ្មោះផ្លូវការណ៍ថា OPPO TV S1 និង TV R1។ សម្រាប់ម៉ូដែល TV S1 គឺជាម៉ូដែល High-End Smart TV ដែលមានតម្លៃខ្លួនខ្ទង់ $1,197 (តម្លៃនៅចិន)។ ម៉ូដែលនេះត្រូវបានក្រុមហ៊ុនបំពាក់អេក្រង់ QLED 4K (3840 × 2160px) ទំហំ 65” ដែលមានល្បឿន refresh rate 120Hz ទ្រទ្រង់មុខងារ Dolby Vision, VRR (48Hz-120Hz) និង MEMC។ អេក្រង់របស់ TV S1 ប្រើនូវច្ចេកវិទ្យាចាក់ពណ៌ NTSC color gamut កម្រិត 120% និងមានកម្រិតពន្លឺ 1,500nits ជាមួយអំពូលបាញ់ពន្លឺ 120 គ្រាប់។ OPPO TV S1 មានភ្ជាប់ដោយប្រព័ន្ធ Speaker ចំនួន 8 គ្រាប់ដែលផ្តល់នូវសំឡេងខ្លាំងកំលាំង 85W និងប្រើបច្ចេកវិទ្យាសំឡេង Dolby Atmos។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះវាមានរន្ធម៉ិចស្រូបសំឡេងសម្រាប់ភ្ជាប់បញ្ជាជាមួយមុខងារ Breeno Voice Assistant  និងមានកាមេរ៉ាប្រភេទ Pop-Up សម្រាប់ប្រើជាមួយវីដេអូខលថែមទៀតផង។ ទូរទស្សន៍ឆ្លាតវៃរបស់ OPPO មួយនេះប្រើប្រាស់ឈីប MediaTek MT9950 ភ្ជាប់ដោយរ៉េមទំហំ 8.5GB អង្គផ្ទុកទិន្នន័យ 128GB ប្រតិបត្តិការដោយ ColorOS TV និងទ្រទ្រង់ការស្រ្ទីមមាតិការកម្សាន្តនៅលើកម្មវិធីកម្សាន្តដូចជា Tencent, Youku, Mango និង iQiyi បានផងដែរ។ បើតាមការអះអាងពី OPPO បានអោយដឹងការបើកដំណើរទូរទស្សន៍ម្តងវាចំនាយពេលតិចបំផុតត្រឹមតែ 1 វិនាទីប៉ុណ្ណោះ។ 

ជាមួយគ្នានេះដែរ OPPO TV S1 នៅមានភ្ជាប់មកនូវរន្ធ HDMI2.1, Wi-Fi 6, NFC  សម្រាប់ remote control ដើម្បីដំណើរការមុខងារ Screen mirroring និង OPPO Share, មុខងារ Blue Light Filter ដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់អាល្លឺម៉ង់ និងទ្រទ្រង់ការចាក់វីដេអូកម្រិត 8K បានផងដែរ។ សម្រាប់ម៉ូដែល OPPO TV R1 វិញប្រើប្រាស់បន្ទះអេក្រង់ប្រភេទ LCD Panel មានទំហំ 55” និង 65” ស្រោបដោយកញ្ចក់ LED Backlight  និងទ្រទ្រង់ការបង្ហាញកម្រិត 4K នៅលើផ្ទៃអេក្រង់សរុប 96% ធៀបនឹងតួរខ្លួនរបស់វា។ អេក្រង់របស់ TV R1 ប្រើប្រាស់បច្ចេកវិទ្យាកម្រិតពណ៌ DCI-P3 Color gamut កម្រិត 93% ប៉ុន្តែមិនទ្រទ្រង់កម្រិត refresh rate 120Hz និង MEMC ដូចម៉ូដែល TV S1 នោះទេ។ 

TV R1 ប្រើប្រាស់បន្ទះឈីប MediaTek MTK9652 ភ្ជាប់ដោយរ៉េមទំហំ 2GB អង្គផ្ទុកទិន្នន័យ 32GB និងមាន Speaker មានសំឡេង 20W ដែលទ្រទ្រង់ជាមួយបច្ចេកវិទ្យាសំលេង Dolby Atmos ផងដែរ។ បន្ថែមពីនេះវាក៏មានរន្ធ HDMI2.1, Wi-Fi6, Blue Light Filter, NFC, Mirroring, OPPO Share, Pop-Up Camera, ប្រតិបត្តិការដោយ ColorOS TV និងទ្រទ្រង់ការចាក់វីដេអូកម្រិត 8K ដូចម៉ូដែល TV S1 ដែរ។ OPPO TV R1 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ $493 សម្រាប់ម៉ូដែល 55 អ៊ីញ និងខ្ទង់ $643 សម្រាប់ម៉ូដែល 65 អ៊ីង។ យ៉ាងណាមិញសម្រាប់តម្លៃទីផ្សារក្រៅពីប្រទេសចិន OPPO មិនទាន់ប្រកាសអោយដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន