no-alternative title

ក្រុមហ៊ុន realme បានមកដល់ទីផ្សារប្រទេសកម្ពុជា បានមួយឆ្នាំហើយ ដោយគិតត្រឹមថ្ងៃទី 27 ខែតុលានេះជាមួយនឹងពាក្យថា “ហ៊ានឆ្ពោះទៅមុខ”

ថ្ងៃទី 27 ខែតុលា ឆ្នាំ2020 នេះ គឺជាថ្ងៃខួបគម្រប់ 1 ឆ្នាំរបស់ realme ដែលជាម៉ាកដែលផ្តោតទៅលើ កម្លាំងម៉ាស៊ីនខ្លាំង រចនាបទទាន់សម័យ និងការហ៊ានឆ្ពោះទៅមុខ នៅក្នុងទីផ្សារកម្ពុជា។ ហើយក្នុងនាមជាម៉ាកបច្ចេកវិទ្យាដ៏ពេញនិយម ដែលមានអាយុកាលវ័យក្មេងមួយ ដែលមានស្មារតី “ហ៊ានឆ្ពោះទៅមុខ” យកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងផលិតផល ផ្តល់ជូនអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មនេះនូវចម្លើយដ៏ពេញចិត្ត។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមអបអរសាទរខួប 1 ឆ្នាំនៃការចូលមកទីផ្សារកម្ពុជា realme ក៏មានប្រូម៉ូសិនពិសេសដើម្បីតបស្នងការស្រលាញ់និងការគាំទ្រពីអ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីត្រីមាសទី 3 នៃឆ្នាំ 2019 មក ក្រុមហ៊ុន realme បានជាប់ចំណាត់ថ្នាក់លេខ 7 ក្នុងចំនោមម៉ាកស្មាតហ្វូនទូទាំងពិភពលោក និង បានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុងទីផ្សារចំនួន 61 នៅទូទាំងពិភពលោក។ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ 2019 ក្រុមហ៊ុន realme បានអនុវន្តបេសកម្មដ៏សំខាន់មួយនៃការក្លាយខ្លួនជាអ្នកនាំមុខបច្ចេកវិទ្យាដែលពេញនិយម ជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន។ realme នាំមកនូវបច្ចេកវិទ្យាលំដាប់ Flagship បំពាក់លើទូរស័ព្ទរបស់ខ្លួន ដែលមានតម្លៃសមរម្យទៅកាន់យុវវ័យ។ ដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធន៍កាន់តែប្រសើរ។ បច្ចេកវិទ្យាឈានមុខគេធ្វើឲ្យ realme បានក្លាយជាយីហោទូរស័ព្ទចល័ត កំពូលទី4 នៅកម្ពុជាយ៉ាងឆាប់រហ័ស។

ក្នុងនាមជា "អ្នកនាំមុខគេ" ខាងបច្ចេកវិទ្យា realme បាននាំមុខគេក្នុងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗ និង មុខងារពិសេសៗ ដូចជា បច្ចេកវិទ្យាសាកថ្មលឿន 125w UltraDart មុខងារថតហ្វូងផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានបញ្ចេញស្មាតហ្វូនលំដាប់កំពូល 5G realme X50 Pro បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart  និង realme C12 ដែលបំពាក់ដោយថាមពលថ្មធំ 6000mAh ដំបូងបង្អស់ -ល-។

 

ស្របពេលជាមួយគ្នានេះដែរ realme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យា តែងតែជំនះរនាំងតម្លៃ និងបំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូន ដែលធ្វើឲ្យយុវវ័យដែលមានថវិកាស្តួចស្តើងអាចទទួលយកបទពិសោធន៍បច្ចេកវិទ្យាទំនើបជាមួយស្មាតហ្វូនស្ថិតក្នុងតម្លៃទាប។ បើនិយាយពីការសាកថ្ម realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់នៅលើ realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី 300-400 ដុល្លារតែប៉ុណ្ណោះ។ បើនិយាយពីការថតរូប realme 7 ស៊េរី ធ្វើឲ្យគ្រាប់គ្នាកាន់តែចង់បាន កាមេរ៉ា 64MP 4គ្រាប់របស់វា ។

ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្រ្តផលិតផល“1+4+N”សម្រាប់ផលិផល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់ ក្នុងការបើកទីផ្សារសម្រាប់ឆ្នាំដំបូងនៃផលិតផល AIoT ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើតនូវ ភាពពេញនិយមសម្រាប់យុវវ័យ។នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystem ដែលមានភាពពេញលេញ។ វាបាននាំមកនូវផលិតផលផលិតផល AIoT ជាច្រើន ដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍សម្លេងឆ្លាតវៃ។

 

បន្តិចម្តងៗ realme នឹងផលិតផលិតផលឆ្លារវៃ ជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យ និង មុខងារពិសេស គ្រប់កម្រិតតម្លៃ ដែលធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែ ស្រស់បំព្រង។ ទើបតែនៅក្នុងខែវិច្ឆិកា realme ត្រៀមនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរ Leap to Next Generation។realme ដែលមានអាយុកាលត្រឹម 1 ឆ្នាំ កំពុងតែមានការលូតលាស់ម្តងបន្តិចៗ នេះក៏ដោយសារតែ ស្មារតី “ហ៊ានឆ្ពោះទៅមុខ” ផលិតផល realme ដែលមានបច្ចេកវិទ្យាថ្មី និង ពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើន ។ មិនយូរប៉ុន្មាន ផលិតផលrealmeនឹងក្លាយជាចំណែកមួយនៅក្នុងការរស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជា។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន