no-alternative title

នាឡិកា realme Watch S នឹងបង្ហាញខ្លួននៅថ្ងៃទី 2 ខែវិច្ឆិកាខាងមុខនេះហើយជាមួយជម្រើសបួនពណ៌ គឺខ្មៅ ទឹកក្រូច ខៀវ និងបៃតង

realme ដែលជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនវ័យក្មេងរបស់ចិន ដែលកំពុងតែបោះជំហ៊ានខ្លាំងនោះ បានបង្ហាញចេញនូវផលិតផលជាច្រើន ដែលមានទំនាក់ទំនងជាមួយគ្នា ដើម្បីបង្កើតនូវប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៍ IFA 2020 នៅក្នុងខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញចេញនាឡិកាមួយផងដែរ។ នៅថ្ងៃទី 2 ខែវិច្ឆិការនេះ ក្រុមហ៊ុន realme បានប្រកាសថា ខ្លួនត្រៀមបង្ហាញនូវនាឡិកា realme Watch S នៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាឡិកា realme Watch S នេះត្រូវបានប្រទះឃើញនៅលើគេហទំព័រមួយដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់វា។ នៅក្នុងការទម្លាយមួយ ដែលមានប្រភពចេញពីប្រទេសប៉ាគីស្ថាន គឺមានការបង្ហាញអំពីមុខងារ និងការឌីស្សាញរបស់នាឡិកានេះផងដែរ។ នាឡិកា realme Watch S នឹងមានអេក្រង់មូលទំហំ 1.3 អ៊ីង ដែលអេក្រង់នេះ គឺសង្ស័យថា អាចជាមានអេក្រង់ OLED ។ 

យោងតាមការបង្ហោះរបស់ក្រុមហ៊ុន realme នៅប៉ាគីស្ថាន បានបញ្ជាក់ថា នាឡិកានេះ មានការទ្រទ្រង់នូវ 16 Sports Modes ហើយវាមានមុខងារក្នុងការថែរក្សាខុសភាពជាច្រើនទៀត។ នាឡិកានេះ ក៏មានការវាស់ទៅលើចង្វាក់បេះដូង និង SpO2 Sensor សម្រាប់វាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាមថែមទៀតផង។ នាឡិកានេះ មានលេខម៉ូឌែល RMA207 ហើយវាមានពណ៌ខ្មៅ ទឹកក្រូច ខៀវ និងបៃតង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន