no-alternative title

ក្រុមហ៊ុន Xiaomi បានឡើងគ្រងដំណែងជាម៉ាកយីហោស្មាតហ្វូនលំដាប់ថ្នាក់លេខ 1 នៅក្នុងប្រទេសរុស្ស៊ី

របាយការណ៍ពីបណ្តាញ Yandex របស់ប្រទេសរុស្ស៊ីបានអោយដឹងថា Xiaomi បានក្លាយជាម៉ាកយីហោស្មាតហ្វូនដ៏មានប្រជាប្រិយភាពបំផុតនៅទីផ្សារប្រទេសរុស្ស៊ីអស់រយះពេល 4 ឆ្នាំមកហើយ។ ថ្មីៗនេះ Yandex បានធ្វើការស្ទង់មតិមួយស្តីពីតម្រូវការប្រើប្រាស់ម៉ាកស្មាតហ្វូនរបស់ប្រជាជនរុស្ស៊ី។  ក្រុមហ៊ុននេះបានធ្វើការស្រង់ទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់នៅលើប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2010 ដល់ថ្ងៃទី 18 ខែតុលា ឆ្នាំ 2020។ 

ទិន្នន័យដែល Yandex ទទួលបានគឺថានៅឆ្នាំ 2010  ម៉ាកយីហោស្មាតហ្វូនដែលមានប្រជាប្រិយភាពខ្លាំងបំផុតសម្រាប់ប្រជាជនរុស្ស៊ីគឺ Nokia ប៉ុន្តែក្រោយមក Nokia ត្រូវបានបាត់បង់ប្រជាប្រិយភាពដោយសារ Samsung និង Apple។ ក្រោយក្នុងឆ្នាំ 2016 ក្រុមហ៊ុន Samsung និង Apple ត្រូវបានធ្លាក់ប្រជាប្រិយភាពវិញម្តងនៅពេលដែល Xiaomi បានបោះជំហានចូលទៅក្នុងទីផ្សារប្រទេសរុស្ស៊ីជាលើកដំបូង។ ក្នុងឆ្នាំ 2016 ក្រុមហ៊ុនចិនមួយនេះបានវ៉ាដាច់ Apple ដោយកាន់បានដំណែងលេខ 1 និងលេខ 2 ជាមួយនឹងការលក់ស្មាតហ្វូនម៉ូដែល Redmi 4 Prime និង Redmi Note 3 Pro។ មួយឆ្នាំក្រោយមក (2017)  Xiaomi បានឈរនៅលេខរៀងកំពូលតារាងសម្រាប់ស្មាតហ្វូនដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេសរ៉ុស្ស៊ី និងនៅឆ្នាំ 2018, Xiaomi បានធ្លាក់មកឈរនៅលេខរៀងទី 8 វិញ ក៏ប៉ុន្តែក្នុងឆ្នាំ 2019 ក្រុមហ៊ុននេះបាននាំមុខគេក្នុងការលក់ជាមួយនឹងការចេញលក់ស្មាតហ្វូនស៊េរី Redmi Note 7។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមអ្នកជំនាញទីផ្សារបានពន្យល់ថាកត្តាដែលជម្រុញអោយម៉ាកយីហោស្មាតហ្វូនក្រុមហ៊ុនចិនមួយនេះទទួលបានប្រជាប្រិយភាពខ្លាំងពីប្រជាជនរុស្ស៊ីគឺព្រោះតែការផលិតមានគុណភាពល្អសម្រាប់ការប្រើប្រាស់ និងតម្លៃសមរម្យអាចទទួលយកបាន។ ទិន្នន័យរបស់ Yandex បានបង្ហាញទៀតក្នុងឆ្នាំនេះប្រជាជនរុស្ស៊ីប្រមាណជា 28% បានពិចារណាក្នុងការទិញស្មាតហ្វូន Xiaomi យកទៅប្រើប្រាស់ និងមាន 22% បានសម្រេចទិញស្មាតហ្វូន Samsung ខណៈ 19% សម្រេចចិត្តទិញ iPhone របស់ Apple។ នាពេលបច្ចុប្បន្ន Xiaomi និង Huawei បានស្ថិតក្នុងបញ្ជីក្រុមហ៊ុនដែលមានប្រជាប្រិយភាពទាំង 20 (Top 20) ក្នុងប្រទេសរុស្ស៊ី។  

កាលពីឆ្នាំ 2018 ដែលជាឆ្នាំដំបូងរបស់ Xiaomi ដែលជាប់ក្នុងបញ្ជី Top 20 ដោយឈរនៅលេខរៀងទី 11 ហើយក្នុងឆ្នាំ 2020 នេះគឺបានឡើងមកឈរនៅលេខរៀងទី 7 ខណៈដែរ Huawei បានជាប់ក្នុងបញ្ជី Top 20 ជាលើកដំបូងដែលឈរនៅលេខរៀងទី 13។ Xiaomi បានឈរនៅលេខរៀងខ្ពស់ជាងក្រុមហ៊ុន Coca-Cola, LG, Zara, Puma, និង H&M ចំនែកឯ Huawei បានឈរនៅលេខរៀងខ្ពស់ជាងក្រុមហ៊ុន Ostin, McDonald’s, BMW, Pepsi, Asus, Reebok and Levi’s, Samsung, Adidas, Nike និង Apple។ គួរកត់សម្គាល់ផងដែរថា: ការស្ទង់មតិ“ម៉ាកយីហោពេញនិយមបំផុតរបស់រុស្ស៊ី” ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំគឺចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន