no-alternative title

Huawei នៅតែជាម៉ូយធំដែលមិនអាចកាត់ថ្លៃបានពីសំណាក់ក្រុមហ៊ុនធំៗលើពិភពលោក បើទោះបីជាមានការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏ដោយ

មកទល់នឹងថ្ងៃនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវស្មាតហ្វូនជាច្រើន ដែលមើលទៅសុទ្ធសឹងតែជាស្មាតហ្វូនថ្នាក់ប្រណិតៗ បើទោះបីជាមានភាពតានតឹង និងការរឹតបន្តឹងជាច្រើនចេញពីសហរដ្ឋអាមេរិកក៏ដោយ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលចិន ក៏ធ្វើការប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះមួយនេះ ដែលប្រើប្រាស់នូវសមាសភាគជាច្រើនរបស់សហរដ្ឋអាមេរិក ឬបច្ចេកវិទ្យារបស់អាមេរិកផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ការបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ក្រុមហ៊ុន Huawei អាចនឹងប្រកាសជាញឹកញាប់ដោយសារតែក្រុមហ៊ុនធំៗមួយចំនួន បានទទួលនូវអាជ្ញាបណ្ណជាច្រើនក្នុងការបន្តការងារជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ។ 

យោងតាមរបាយការណ៍ខាងលើ បាននិយាយថា មកទល់នឹងពេលនេះ គឺមានក្រុមហ៊ុន AMD និង Intel ដែលបានទទួលអជ្ញាប័ណ្ណនៅក្នុងលក់បន្ទះឈីបអោយ Huawei ហើយនៅថ្ងៃនេះ ក្រុមហ៊ុន Samsung ក៏ទទួលបាននូវភ្លើងខៀវពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ទៅលើសមាសភាគជាច្រើនផងដែរ។

តាមការបញ្ចាករបស់ Reuters បានអោយដឹងថា ក្រុមហ៊ុន Samsung Display ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក៏ទទួលបាននូវអាជ្ញាបណ្ណនៅក្នុងការបន្តផ្គត់ផ្គង់អេក្រង់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស  Huawei Technologies ផងដែរ ទោះបីជាមានការអនុញ្ញាតពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏ដោយ នៅមិនទាន់ច្បាស់នោះទេដែលថា ក្រុមហ៊ុន  Samsung Display អាចធ្វើការនាំចេញទៅលើអេក្រង់ OLED របស់ខ្លួនទៅកាន់ក្រុមហ៊ុន Huawei នេះគឺដោយសារតែក្រុមហ៊ុនជាច្រើនត្រូវទទួលនូវអាជ្ញាបណ្ណពីសហរដ្ឋអាមេរិកជាមុនសិន។

បើនិយាយពីក្រុមហ៊ុន LG Display វិញ គឺបាននិយាយថា ខ្លួនរង់ចាំតែការផ្តល់នូវអាជ្ញាបណ្ណពីក្រុមហ៊ុន Huawei ប៉ុណ្ណោះ ដើម្បីបន្តដំណើរជាមួយនឹងក្រុមហ៊ុនចិននេះជាមួយនឹងក្រុមហ៊ុនដទៃផងដែរ។ នៅពេលនេះ គឺមានក្រុមហ៊ុនជាច្រើន ដែលទទួលបាននូវអាជ្ញាបណ្ណក្នុងការបន្តជាមួយនឹងក្រុមហ៊ុន Huawei ដែលមានដូចជា Qualcomm, MediaTek, Sony, Samsung Electronics, SK Hynix និង Kioxia ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន