no-alternative title

បែកធ្លាយវីដេអូគំរូស្មាតហ្វូនថ្មីមួយទៀត ដែលមានអេក្រង់រមួល “Rollable Display” ស្របពេលដែលពេលនេះ ទីផ្សារស្មាតហ្វូនអេក្រង់បត់បានកំពុងតែមានប្រកួតប្រជែង

ក្រុមហ៊ុនចិន TCL បានចាប់ផ្តើមនិយាយអំពីស្មាតហ្វូនដែលមានអេក្រង់អាចរមួល “Rollable Display” បានកាលពីដើមឆ្នាំ ពោលគឺនៅក្នុងព្រឹត្តិការណ៍ CES 2020។ ហើយឥឡូវនេះ វីដេអូមួយបានលេចឡើងនៅលើបណ្តាញអ៊ីនធ័រណិតដែលបានបង្ហាញពីគំរូនៃស្មាតហ្វូនមួយនេះ។ នៅក្នុងវីដេអូខ្លី ដែលបានបែកធ្លាយមកនេះបានបង្ហាញពីរបៀបដែលស្មាតហ្វូនដែលមានអេក្រង់ទំហំ 4.5 អ៊ីញអាចលាតសន្ធឹងដល់ទំហំ 6.7 អ៊ីញដោយមិនមានបង្កើនកម្រាស់របស់វានោះឡើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន TCL ត្រូវបានគេដឹងថា បាននឹងកំពុងតែធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាអេក្រង់ស្មាតហ្វូនដែលអាចរមួលបាន (Rollable Display) ដោយប្រើប្រាស់នូវអេក្រង់ OLED។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះបាននិយាយថា “ជាមួយបច្ចេកវិទ្យាអេក្រង់ Rollable OLED Display គឺវាមានភាពធន់ទៅនឹងការលូតចេញ និងពង្រីកទំហំរបស់វាបានរហូតដល់ទៅ 200 ពាន់ដង” ។ នៅក្នុងសន្និសិទ្ធិ IFA ក្រុមហ៊ុន TCL បាននិយាយថា ខ្លួនមិនមានគម្រោងក្នុងការនាំយកស្មាតហ្វូនដែលមានអេក្រង់អាចរមួលបានចូលទៅក្នុងទីផ្សារនោះទេ រហូតដល់ដំណាច់ឆ្នាំ 2020 នេះ។ 

ទោះយ៉ាងណាលោក Ross Young ដែលជាស្ថាបនិក និងជាអ្នកវិភាគជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន DisplaySearch និង DSCC បានអត្ថាធិប្បាយលើវីដេអូនេះ ដោយលោកបានកត់សម្គាល់ថា វានឹងមានការប្រកួតប្រជែងទីផ្សារខ្លាំងនៅពេលដែលមានការបញ្ចេញស្មាតហ្វូនប្រភេទនេះ គឺដែលមានន័យថាយើងនឹងមិនត្រូវរង់ចាំយូរនោះទេប្រសិនបើយើងមានលទ្ធិភាពអាចផលិតចេញបានហើយនោះ។ 

ជារួមមកវិញយើងរងចាំមើលទាំងអស់គ្នាថាតើស្មាតហ្វូនអេក្រង់រមួល Rollable Display ដំបូងគេក្នុងលោកពិតជាត្រូវបានបង្ហាញចេញដោយក្រុមហ៊ុន TCL ពិតមែនឬអត់ ស្របពេលដែលក្រុមហ៊ុន LG Display ត្រូវបានគេដឹងថាកំពុងសង្ងំអភិវឌ្ឍន៍ស្មាតហ្វូនប្រភេទនេះផងដែរ ក្រោយពីក្រុមហ៊ុនទទួលបានជោគជ័យទៅលើការផលិតចេញស្មាតធីវីដែលមានអេក្រង់រមួលបានរួចហើយនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន