no-alternative title

ក្រុមហ៊ុន JF Tech សហការជាមួយនឹងក្រុមហ៊ុន Huawei រួមគ្នាបណ្តាក់ទុនរកស៊ីនៅក្នុងទីផ្សារប្រទេសចិន

ក្រុមហ៊ុន JF Technology ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JF International បានធ្វើការបោះជំហាននៅក្នុងការសហការក្នុងការបណ្តាក់ទុនជាមួយនឹងក្រុមហ៊ុន Huawei Investment & Holdings Co Ltd ដែលជាក្រុមហ៊ុនមហាយក្សចិន ដើម្បីរួមគ្នាធ្វើការរកស៊ីប្រព័ន្ធ 5G និង 6G ក៏ដូចជាការសិក្សាទៅលើឧស្សាហកម្ម នៃការផលិតបន្ទះឈីបនៅទឹកដីចិន។  យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ TheStar បានអោយដឹងថា ឯកសារថ្មី ដែលបានដាក់ទៅកាន់ Bursa Malaysia ត្រូវបានក្រុមហ៊ុន JF Tech បញ្ជាក់បន្ថែមថា ក្រុមហ៊ុន Hubble Technology Investment នឹងធ្វើការដាក់បញ្ចូលនូវទឹកប្រាក់ចំនួន 4.5 លានដុល្លារអាមេរិក បន្ថែមទៀតនៅក្នុងក្រុមហ៊ុន JFH Technology ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការចូលរួមវិភាគទាននេះ ទឹកប្រាក់ចំនួន 410,000 ម៉ឺនដុល្លារអាមេរិកនេះ នឹងធ្វើការបង្កើនទៅលើការចុះបញ្ជីរបស់ក្រុមហ៊ុន JFH ខណៈពេលដែលទឹកប្រាក់ចំនួន 1.09 លានដុល្លារអាមេរិក នឹងត្រូវទុកជាទុនបំរុង។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន JF International នឹងមានចំនួន 55% ទៅលើភាគហ៊ុនបណ្តាក់ទុននៃប្រាក់ចំនួន 500,000 ដុល្លារអាមេរិករបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុន HTI នឹងគ្រប់គ្រងចំនួន 45% ផងដែរ។

ក្រុមហ៊ុន JF Technology បាននិយាយថា កិច្ចសហការនេះ នឹងអនុញ្ញាតអោយក្រុមនេះ ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Hubble Technology Investment និងអតិថិជនជាច្រើនទៀត ដូចទៅនឹងក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន អញ្ចឹងដែរ ហើយក្រុមហ៊ុននេះ និងធ្វើការជាមួយគ្នាទៅលើការសិក្សាស្រាវជ្រាវប្រព័ន្ធ 5G និង 6G ក៏ដូចជាការសិក្សាទៅលើឧស្សាហកម្ម នៃការផលិតបន្ទះឈីបដើម្បីច្របាច់បញ្ចូលគ្នារវាងជំនួញក្រុមហ៊ុនទាំងពីរផងដែរ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន