no-alternative title

អ៊ីតាលី បានធ្វើការរារាំងក្រុមហ៊ុន Fastweb មិនអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកវិទ្យា 5G ជាមួយនឹង Huawei នៅក្នុងទឹកដីរបស់ខ្លួន

កាលពីម្សិលមិញនេះ ប្រទេសអ៊ីតាលី ដែលគេដឹងថា គឺជាប្រទេសធំមួយនៅក្នុបតំបន់អឺរ៉ុប ដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងនោះ បានធ្វើការរារាំងទៅលើក្រុមហ៊ុនទូរគមនាគមន៍ Fastweb ទៅលើការចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្នុងការផ្គត់ផ្គង់ទៅលើឧបករណ៍សម្រាប់បណ្តាញ 5G network ដែលនេះ គឺជាសញ្ញាណមួយ ដែលមានការបង្ហាញយ៉ាងច្បាស់ថា ទីក្រុងរ៉ូមគឺប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ចិនមួយនេះដែរបន្ទាប់ពីបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការរារាំងទៅលើកិច្ចព្រមព្រៀងនេះ គឺត្រូវបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំមួយកាលពីដើមខែនេះ ហើយនេះ គឺជាលើកដំបូងបំផុត ដែលប្រទេសអ៊ីតាលី ធ្វើវេតូទៅលើកិច្ចព្រមព្រៀងទៅលើ 5G core networks ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ សូមជំរាបថា នៅក្នុងខែកញ្ញាកន្លងទៅនេះ លោក Mike Pompeo ដែលជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចទៅកាន់ប្រទេស អ៊ីតាលី ហើយគាត់និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺបានធ្វើការគំរាមកំហែងទៅលើសុវត្ថិភាពជាតិរបស់ខ្លួនផងដែរតាមរយៈឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ។

នៅក្នុងខណៈពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការច្រានចោលទាំងស្រុងទៅលើការចោទប្រកាន់ជាច្រើន ដែលបានធ្វើការរារាំងនេះ ហើយអង្គភាពរបស់ខ្លួនប្រចាំនៅក្នុងប្រទេសអ៊ីតាលីនេះ គឺបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបញ្ជាក់ថា ខ្លួនមានសុវត្ថិភាពទៅលើបច្ចេកវិទ្យាជាច្រើនរបស់ខ្លួន។ គួរបញ្ជាក់់ថា កិច្ចប្រជុំកាលពីដើមខែនេះ គឺមានការតានតឹងយ៉ាងខ្លាំង មុននឹងមានការសម្រេចចិត្តក្នុងការរារាំងទៅលើក្រុមហ៊ុន Fastweb ក្នុងការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក្នុងការផ្គត់ផ្គង់ទៅលើដំណោះស្រាយនៃបច្ចេកវិទ្យា 5G mobile networking នៅក្នុងប្រទេសនៅតំបន់អឺរ៉ុបមួយនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន