no-alternative title

Samsung Electro-Mechanics នឹងធ្វើការផ្គត់ផ្គង់នូវកាមេរ៉ាសម្រាប់ស្មាតហ្វូន Galaxy តម្លៃសមរម្យជាច្រើននៅក្នុងឆ្នាំ 2021 ខាងមុខនេះ

យោងតាមព័ត៌មានថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung Electro-Mechanics មានគម្រោងនឹងធ្វើការបង្កើនទៅលើចំនួននៃកាមេរ៉ាសម្រាប់ស្មាតហ្វូនលំដាប់ថវិកាជាច្រើនរបស់ខ្លួនអោយបានកាន់តែច្រើនជាងឆ្នាំមុនៗ។ ឧបករណ៍ថ្មីៗរបស់ Samsung នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 នេះហើយ វានឹងមានចំនួនច្រើនជាង 10% នៃការលក់នៅឆ្នាំក្រោយនេះ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ TheElec បានអោយដឹងថា នេះគឺជាការបញ្ជាក់ជាលើកដំបូងបំផុត ដែលក្រុមហ៊ុននេះ នឹងធ្វើការផ្គត់ផ្គង់ទៅលើកាមេរ៉ាសម្រាប់ស្មាតហ្វូនលំដាប់ថវិកា Galaxy របស់ក្រុមហ៊ុន Samsung Electronics ជាច្រើនម៉ូឌែលនៅក្នុងឆ្នាំ 2021 ខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ ប្រភពខាងលើបានបន្តថា តម្រូវការសម្រាប់ស្មាតហ្វូនដែលមានតម្លៃសមរម្យនេះ នឹងមានការបំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លាថែមទៀតដូចជា optical zoom lens ជាដើម។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមធ្វើការផ្គត់ផ្គង់នូវ 3x optical zoom lenses ជាមួយនឹង optical image stabilization (OIS) នៅក្នុងត្រីមាសទី 3 ឆ្នាំ 2020 នេះ ប៉ុន្តែការផលិតនេះនឹងមានការកើនឡើងបន្ថែមទៀត ហើយនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលជាច្រើននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏មានគម្រោងក្នុងការផ្គត់ផ្គង់ទៅលើកាមេរ៉ាសម្រាប់ស្មាតហ្វូន Galaxy A52 និង Galaxy A72 ផងដែរ។ ក្រុមហ៊ុន Samsung Electro-Mechanics ក៏ធ្វើការផ្គត់ផ្គង់ទៅលើកាមេរ៉ា 3x optical zoom នៅលើស្មាតហ្វូន Galaxy S20 FE នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន