no-alternative title

Honor បញ្ចេញ Band 6 Fitness Tracker ដែលជានាឡិកាដៃតាមដានសុខភាពស៊េរីថ្មីដំបូងគេក្នុងលោកបំពាក់អេក្រង់ AMOLED Full-Screen

ក្រុមហ៊ុន Honor ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ Huawei បានប្រកាសចេញនាឡិកដៃតាមដានសុខភាពស៊េរីថ្មីរបស់ខ្លួនម៉ូដែល Honor Band 6 ដែលជា Fitness Tracker ដំបូងគេក្នុងលោក បំពាក់នូវអេក្រង់លាតពេញកម្រិត AMOLED Full-Screen។ នាឡិកាដៃសុខភាពស៊េរីថ្មីនេះមានពីរស៊េរីគឺស៊េរីមានមុខងារ NFC និងស៊េរីគ្មាន NFC។ ទៅលើការរចនារបស់នាឡិកាដៃសុខភាពស៊េរីថ្មីនេះគឺខុសគ្នាពីជំនាន់មុខរបស់វា ដោយការរចនារបស់វាគឺកាត់ទៅរកនាឡិកាដៃឆ្លាតវៃ  Honor Watch ES ដែលក្រុមហ៊ុនទើបតែបានប្រកាសចេញកាលពីពេលថ្មីៗនេះស្ទើរតែទាំងស្រុង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Honor Band 6 មានអេក្រង់ទំហំ 1.46” ជាកញ្ចក់ AMOLED ដែលមានការរចនាចេញបែបផុស 2.5D Glass និងទ្រទ្រង់ការបង្ហាញចេញទំហំ 194 x 368px។ នៅលើតួររបស់វាមិនឃើញមានប៊ូតុងអ្វីច្រើននោះទេដោយសារតែការចុចបញ្ជាទាំងអស់គឺស្ថិតនៅលើអេក្រង់ដូចស្មាតហ្វូនដែរ។ យើងឃើញមានែប៊ូតុង Power មួយស្ថិតនៅលើគែមខាងស្តាំ ខណៈនៅលើគែមខាងឆ្វេងមានបង្កប់នូវអក្សរ HONOR។ នាឡិកាដៃសុខភាពស៊េរីថ្មីនេះមានជម្រើសខ្សែដៃបីពណ៌គឺ Meteorite Black, Seagull Grey និង Coral Powder ខណៈតួររបស់វាគឺមានតែពណ៌ខ្មៅប៉ុណ្ណោះជាមួយទំងន់ស្រាលមែនទែនត្រឹមតែ 18 ក្រាម។ 

Honor Band 6 Fitness Tracker ទ្រទ្រង់ជាមួយមុខងារសម្រាប់ការហាត់កីឡាចំនួន 10 ប្រភេទ (10 sports modes), មុខងារវាស់កម្រិតអុកស៊ីសែនក្នុងឈាម (blood oxygen level monitoring), មុខងារតាមដានចង្វាក់បេះដូង 24 ម៉ោង (HUAWEI TruSeen™ 4.0 24-hour heart-rate monitoring),  មុខងារតាមដានលំនាំក្នុងការគេង (HUAWEI TruSleep™ sleep monitoring), មុខងារសម្រាប់ការជិះកង់ (menstrual cycle monitoring) និងជាពិសេសគឺវាមានថ្មកាន់បានរហូតដល់ទៅ 14 ថ្ងៃឯណោះជាមួយថ្មទំហំ 180mAh។ បន្ថែមពីនេះសម្រាប់ម៉ូដែលមាន NFC គឺអាចប្រើសម្រាប់មុខងារទូទាត់ការចំនាយផ្សេងៗ (contactless payments) ក៏ដូចជាមុខងារ Voice Assistant ផងដែរ។ ជាងនេះទៅទៀតវាក៏ប្រើ Bluetooth 5.0, ភ្ជាប់នូវមុខងារ accelerometer, gyroscope, optical heart rate sensor ព្រមទាំងបច្ចេកវិទ្យាការពារទឹកកម្រិត 5ATM និងការសាកថ្មជាមួយឆ្នាំងសាកប្រភេទ magnetic charger ថែមទៀតផង។ 

Honor បានប្រកាសដាក់អោយកក់មុនសម្រាប់ Band 6 Fitness Tracker ស៊េរីថ្មីនេះចាប់ពីថ្ងៃនេះទៅ រីឯការចេញលក់គឺនឹងធ្វើឡើងនាថ្ងៃទី 11 វិច្ឆិកា,2020 នៅទីផ្សារប្រទេសចិន។ ហើយចំពោះតម្លៃរបស់វាវិញគឺខ្ទង់ $37 សម្រាប់ម៉ូដែល Honor Band 6 គ្មាន NFC និងខ្ទង់ $43 សម្រាប់ម៉ូដែល Band 6 NFC៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន