no-alternative title

ស្មាតហ្វូន Xiaomi 12 និង Xiaomi 12 Pro ហើយនិង Xiaomi 12X បង្ហាញខ្លួនជាផ្លូវការណ៌ហើយ!

បន្ទាប់ពីការបញ្ចេញស្មាតហ្វូនថ្នាក់ប្រណិតដែលមានអេក្រង់ធំៗរបស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅពេលនេះ Xiaomi បានងាកមកប្រើអេក្រង់តូចបែប Compact វិញហើយ។ នៅក្នុងព្រឹត្តិការណ៍ កាលពីម្សិលមិញនេះ ក្រៅតែពីការបង្ហាញស្មាតហ្វូន Xiaomi 12 Series ក្រុមហ៊ុននេះក៏មានប្រកាស ចេញនូវស្បែកថ្មី MIUI 13 ផងដែរ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មីនេះ បានបង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 6.28-inch AMOLED display ដែលនេះ គឺជាស្មាតហ្វូនថ្នាក់ប្រណិតប្រភេទ Android ដែលមានទំហំអេក្រង់តូចបំផុតនៅពេពេលនេះ។ ជាមួយ នឹងអេក្រង់កោងគ្រប់ជ្រុងរបស់ស្មាតហ្វូន Xiaomi 12 គឺបានធ្វើអោយអេក្រង់ស្មាតហ្វូននេះមានទំហំកាន់ តែធំ ដោតវាបានកាត់គែមលើក្រោមបានយ៉ាងស្អាត មើលទៅពិតជាស្អាត និងទាក់ទាញខ្លាំងមែនទែន។ ស្មាតហ្វូននេះមានតួខ្លូនទំហំ 152.7 x 69.9 x 8.16 mm។ 

 

តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi គឺបានអោយដឹងថា អេក្រង់នេះ គឺអាចបង្ហាញចេញបានក្នុងកម្រិត FHD+ resolution មានល្បឿន 120Hz refresh rate (variable from 1Hz to 120Hz) និងការប៉ះថាច់ 480Hz touch sampling rate។ អេក្រង់នេះ មានកម្រិត 1100nits, 12bit colors ហើយនឹងមានការទ្រ ទ្រង់ជាមួយមុខងារ HDR10+ ព្រមទាំងបច្ចេកវិទ្យា Dolby Vision support ទៀតផង។ អ្វីដែលពិសេស គឺវាមានការការពារដោយកញ្ចក់ Gorilla Glass Victus ផងដែរ។ 

 

ស្មាតហ្វូន Xiaomi 12 ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់ជាមួយបន្ទះឈីប 4nm Snapdragon 8 Gen 1 ដែលជាឈីបជំនាន់ថ្មីរបស់ Qualcomm ដែលមានសមត្ថភាពខ្ពស់ និងមានការបង្កើននូវកម្រិត GPU ហើយនិងបច្ចេកកវិទ្យា AI engine ដោយអាចបង្កើនកម្លាំងបាន 52% និងមានល្បឿនលឿនជាង ឈីបជំនាន់មុនដល់ទៅ 400%។ ជាពិសេសឈីបនេះ គឺអាចជួយគ្រប់គ្រងកំដៅស្មាតហ្វូនជាមួយនឹងទំហំ ដល់ 2600mm² ជាមួយនឹងនិងការប្រើបច្ចេកវិទ្យា super large VC liquid cooling unit។ 

សម្រាប់ការថតរូប ស្មាតហ្វូន Xiaomi 12 គឺមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលមានការឌីស្សាញ ប្លែកពីជំនាន់មុនៗ ដោយកាមេរ៉ាគោល គឺមានទំហំ 50MP IMX766 sensor (1/1.56″, 1.0µm) ដែលមានការទ្រទ្រង់នូវមុខងារថ្មី ដែលអាចចាប់រូបភាពបានលឿន និងមានគុណភាពខ្ពស់បំផុត។ ហើយកាមេរ៉ានេះ គឺមានការគាំទ្រដោយ ‘Xiaomi Image Brain’ ដែលជួយដល់ដំណើរការថតបានស្អាត និងតរលូន គ្រប់ស្ថានការណ៌។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ 5MP macro និងគ្រាប់ទីបីមានទំហំ 13MP ultra-wide cameras ខណៈដែលកាមេរ៉ាមុខងារសម្រាប់សែលហ្វីមានទំហំ 32MP។

 

ងារមកមើលថាមពលវិញ ស្មាតហ្វូន Xiaomi 12 គឺមានថ្មទំហំ 4500mAh មានការគាំទ្រដោយបច្ចេក វិទ្យសាកកម្លាំង 67W wired និង 50W wireless រួមទាំងកម្លាំង 10W wireless reverse charging។ ស្មាតហ្វូននេះ មានការវេចខ្ចប់មកជាមួយនូវប្រព័ន្ធស្កែនម្រាមដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះ បង្ហាញវត្តមានជាមួយពណ៌ ខ្មៅ ខៀវ ស្វាត និងបៃតងស្រាល ហើយសម្រាប់តម្លៃវិញ គឺទំហំ 8GB+128GB មានតម្លៃ CNY 3,699 ប្រហែល $580 និងទំហំ 8GB+256GB មានតម្លៃ CNY 3,999 ប្រហែល $628 ហើយនឹងទំហំ 12GB+256GB មានតម្លៃ CNY 4,399 ដែលប្រហែលជា $690។ 

សម្រាប់ម៉ូដែល Xiaomi 12 Pro គឺមិនខុសពីសិស្សប្អូនរបស់ខ្លួននោះទេ ស្មាតហ្វូននេះ មានអេក្រង់ទំហំ ធំ ដល់ទៅ 6.73-inch display ដែលបង្ហាញចេញបានក្នុងកម្រិត 2K resolution។ ស្មាតហ្វូននេះប្រើប្រាស់ កម្លាំងសាក 120W និងមានការប្រើប្រាស់ប្រព័ន្ធបំពងសម្លេងដែលមានចំនួន 4 ដែលផ្តល់នូវសម្លេងបាន លឺច្បាស់ និងពិរោះជាងស្មាតហ្វូន Xiaomi 12។ ជាមួយនឹងអេក្រង់ធំនេះ ស្មាត ហ្វូន Xiaomi 12 Pro គឺមានវិមាត្រតួខ្លួនទំហំ 163.6 x 74.6 x 8.16mm និងមានកម្រ៉ាស់ស្តើង ហើយនិងមានទម្ងន់  205g ធ្ងន់ជាសិស្សប្អូន Xiaomi 12។

សម្រាប់កាមេរ៉ាវិញ ស្មាតហ្វូន Xiaomi 12 Pro គឺបានបង្ហាញខ្លួនជាមួយ នឹងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដោយកាមេរ៉ាគោលមានទំហំ 50MP snappers ដែលជាសិនស័រ 50MP IMX707 primary (1/1.28″, 1.22µm) និងគ្រាប់ទីពីរមានទំហំ 50MP telephoto, ខណៈដែលគ្រាប់ ទីបីក៏មានទំហំ 50MP ultra-wide។ ស្មាតហ្វូននេះចេញលក់ជាមួយនឹងជម្រើស 3 ទំហំ គឺ 8GB+128GB មានតម្លៃ CNY 4,699 ($738) និងទំហំ 8GB+256GB មានតម្លៃ CNY 4,999 ($785) ខណៈដែលបងធំគេទំហំ 12GB+256GB មានតម្លៃ CNY 5,399 ($848)។

ងាកមក Xiaomi 12X ដែលជាម៉ូដែលចុងក្រោយគេនេះ គឺមិនខុសពីស្មាតហ្វូន Xiaomi 12 ប៉ុន្មាននោះទេ ខុសគ្នាត្រង់ ស្មាតហ្វូន Xiaomi 12X ត្រូវបានក្រុមហ៊ុននេះដាក់អោយដំណើរការជាមួយ Snapdragon 870 chip ប៉ុណ្ណោះ។ ស្មាតហ្វូននេះ គឺពណ៌ខ្មៅ ខៀវ និងពណ៌ស្វាយ ហើយនិងមានតម្លៃចាប់ពី CNY 3,199 ($502) ឡើងទៅ។ សូមជំរាបថា ស្មាតហ្វូនទាំងបីនេះ គឺមានប្រើប្រាស់ស្បែក MIUI 13 ដែលផ្អែកជាមួយនិង Android 12 ចេញពីប្រអប់តែម្តង។ ស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះ គឺនឹងអាចចេញលក់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី 31 ខែធ្នូដំណាច់ឆ្នាំនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន