no-alternative title

ថេប្លេត OPPO នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 ហើយនិងទ្រទ្រង់នូវអេក្រង់ល្បឿន 120Hz

នៅថ្ងៃនេះ អ្នកទម្លាយព័ត៌មាន @DCS បានទម្លាយនូវព័ត៌មានចុងក្រោយបំផុតនៅលើបណ្តាញសង្គម weibo របស់ខ្លួនស្តីអំពីថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO។ បើតាមការបញ្ជាក់របស់គាត់ បានអោយដឹងថា ថេប្លេត OPPO នេះ នឹងមានបន្ទះឈីប Snapdragon 870 SoC នឹងមានអេក្រង់ល្បឿន 120Hz refresh rate ទៀតផង។ យ៉ាងណាមិញ បើតាមរបាយការណ៍ជាច្រើនកាលពីមុននេះ គឺបង្ហាញដែរថា ថេប្លេត OPPO នេះ នឹងទ្រទ្រង់នូវកិច្ចសហការរវាងស្មាតហ្វូន និងថេប្លេតផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេតនេះ ត្រូវបានគេទម្លាយថា ក៏អាចភ្ជាប់ទំនាក់ទំនងរវាង Notebooks, TVs ស្មាតហ្វូន ថេប្លេត កាសស្តាប់ និងនាឡិកានាពេលខាងមុខនេះផងដែរ។ បន្ថែមពីនេះទៀតននោះ ក៏មានការបញ្ចេញរូបភាព Screenshot របស់ផលិតផលថ្មីនេះដែរ ដោយក្នុងនោះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ ទ្រទ្រង់នូវ Refresh Rate ចំនួន 2 គឺ 120Hz និង 60Hz ហើយកម្រិតភាពច្បាស់របស់វាគឺ 1600x2500px។ ថេប្លេត OPPO នេះនឹងមានអេក្រង់ខ្នាត 16:10 និងមានកម្រិត 2K refresh rate ផងដែរ។

អ្នកទម្លាយព័ត៌មាន @DCS បាននិយាយថា ថេប្លេត OPPO នេះ នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2022 ខាងមុខនេះហើយស្របពេលដែលរបាយការណ៍ជាច្រើនមុននេះ បានអះអាងថា ថេប្លេតនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែធ្នូនេះ។ ជាមួយគ្នានេះ អ្នកទម្លាយ Mukul Sharma (@stufflistings) បានបញ្ជាក់ទៅកាន់ 91mobiles ថា ថេប្លេតនេះ នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន។ បន្ថែមពីនេះទៀតនោះ 91mobiles បានបន្តអះអាងថា ថេប្លេត OPPO នេះ អាចនឹងបង្ហាញខ្លួននៅក្នុងហាងជាច្រើននៅក្នុងប្រទេសឥណ្ឌានៅក្នុងឆមាសទី 1 ឆ្នាំ 2022 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន