no-alternative title

ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយជាថ្មីថា នឹងបង្ហាញចេញនូវវត្តមានរបស់ស្មាតហ្វូន Galaxy S series ជាមួយនឹងជម្រើសការប្រើប្រាស់បន្ទះឈីបចំនួនពីរប្រភេទផ្សេងគ្នា ហើយស្មាតហ្វូនទាំងនេះ រួមមានដូចជា Galaxy S22, Galaxy S22+ និងស្មាតហ្វូន Galaxy S22 Ultra។ ស្មាតហ្វូនទាំងនេះ នឹងប្រើប្រាស់ឈីប Qualcomm pសម្រាប់ទីផ្សារមួយចំនួន ខណៈដែលទីផ្សារមួយចំនួនទៀត គឺនឹងប្រើប្រាស់នូវឈីប Exynos 2200។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានការបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ គឺមានបញ្ហាជាមួយនិងផលិតបន្ទះឈីបនៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែពេលនេះអ្វីៗគឺបានបញ្ចប់រួចរាល់អស់ហើយ ដោយស្មាតហ្វូនដែលប្រើប្រាស់បន្ទះឈីប Exynos 2200 នេះ នឹងបង្ហាញវត្តមានសម្រាប់ទីផ្សារតំបន់អឺរ៉ុបនាពេលខាងមុខនេះ ខណៈដែលតាមហាងមួយចំនួននៅទីនោះក៏បានទម្លាយចេញនូវព័ត៌មានដែលបញ្ជាក់ពីស្មាតហ្វូនដែលប្រើប្រាស់ឈីបនេះផងដែរ។

សូមជំរាបថា កន្លងមក ស្មាតហ្វូននេះ បានបង្ហាញវត្តមាននៅលើ Geekbench listings ជាមួយនិងលេខម៉ូដែល SM-S901B, SM-S906B និង SM-908B ដែលស្មាតហ្វូនទាំងអស់នេះ គឺប្រើប្រាស់នូវឈីប Exynos ទាំងអស់។ ហើយសម្រាប់ស្មាតហ្វូនដែលប្រផប្រាស់នូវ  Qualcomm គឺចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ហើហើយនិងប្រទេសចិន ដែលមានលេម៉ូដែល SM-S901E, SM-S906E និង SM-S908E។

ជាមួយគ្នានេះ ហាងលក់រាយ Zanetti Shop និង Epto នៅក្នុងប្រទេសអ៊ីតាលីក៏បានរៀបចំបញ្ចេញព័ត៌មានស្មាតហ្វុននេះនៅក្នុងផេករបស់ពួកគេផងដែរ ប៉ុន្តែនៅមិនទាន់មានការបង្ហាញរូបភាពនៅឡើយទេ។ ស្មាតហ្វូននេះ ចេញលក់ជាមួយនឹង €1,190 សម្រាប់ម៉ូដែល Galaxy S22+ មានរ៉េម 8GB-128GB ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន