no-alternative title

កាន់តែច្បាស់ហើយ iPhone 14 Pro គឺពិតជានឹងប្រើលែនទំលុះអេក្រង់ចំនួនពីរដើម្បីជំនួសឲ្យឆកថ្ងាសទូលាយនៅលើជំនាន់មុនៗ

យើងបានដឹងហើយថា ក្រុមហ៊ុន Apple ពេលនេះបាននឹងកំពុងដំណើរការលើសង្វាក់ផលិតទូរស័ព្ទ iOS ជំនាន់ថ្មីគឺ iPhone 14 Series។ ស្របពេលជាមួយគ្នានេះ មានប្រភពព័ត៌មានចចាមអារ៉ាម និងរបាយការណ៍ជាច្រើនបានធ្វើការចេញផ្សាយទាក់ទងនឹងទូរស័ព្ទ iOS ជំនាន់ថ្មីរបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះ។ ដោយប្រភពខ្លះ បាននិយាយថា Apple នឹងធ្វើការកែប្រែទៅលើរចនាបថអេក្រង់ iPhone ជំនាន់ថ្មីឆ្នាំ 2022 ប៉ុន្តែ នៅរក្សាទម្រង់ឌីស្សាញរូបរាងខាងក្រៅដូចជំនាន់មុនដដែល។

បើតាមប្រភពដែលបានចុះផ្សាយជាច្រើនកន្លងមកបាននិយាយថា Apple នឹងធ្វើការផ្លាស់ប្តូរបន្ទះអេក្រង់នៅលើម៉ូដែល iPhone 14 Pro និង 14 Pro Max ដោយប្តូរពីការប្រើអេក្រង់ឆកថ្ងាសទូលាយមកជារន្ធទំលុះអេក្រង់វិញ ដើម្បីបង្កក់លែនកាមេរ៉ាសែលហ្វី រីឯសែនស័រស្កែនមុខ Face ID គឺនឹងបង្កប់នៅខាងក្រោមអេក្រង់។ ដោយឡែកក្នុងពេលនេះមានប្រភពរបាយការណ៍ថ្មីចុងក្រោយមួយទៀតបានចុះផ្សាយថា Apple នឹងប្រើរន្ធទំលុះអេក្រង់ចំនួនពីរជំនួយឲ្យឆកថ្ងាសទូលាយសម្រាប់ iPhone 14 ម៉ូដែល Pro នេះបើតាមការបង្ហើបឲ្យដឹងពីលោក Ross Young មកពីក្រុមហ៊ុន Display Supply Chain Consultants។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Young បាននិយាយថា iPhone 14 Pro នឹងមានអេក្រង់ជាលែនទំលុះប្រភេទ Pill-Shaped មួយគ្រាប់ និងមួយគ្រាប់ទៀតជារន្ធទំលុះអេក្រង់ Punch-hole សម្រាប់ដាក់សែនស័រ Face ID។ លោកបានបញ្ជាក់ផងដែរថា Apple មានបំណងលុបបំបាត់ចោលអេក្រង់ឆកថ្ងាសទូលាយនៅលើ iPhone ដែលជាកន្លែងសម្រាប់ដាក់សែនស័រកាមេរ៉ា Face ID និងសែនស័រមួយចំនួនទៀតដែលបានប្រើតាំងតែពីជំនាន់ iPhone X ដែលចេញដំបូងកាលពីឆ្នាំ 2017។

Apple ត្រូវបានគេរំពឹងទុកថា នឹងប្រកាសចេញទូរស័ព្ទ iPhone 14 Series ចំនួន 4 ម៉ូដែលនៅខែកញ្ញា ឆ្នាំ 2022 ដោយក្នុងនោះរួមមាន iPhone 14 6.1-inch, iPhone 14 Max 6.7-inch, iPhone 14 Pro 6.1-inch និង iPhone 14 Pro Max 6.7-inch។ ហើយសម្រាប់ម៉ូដែល iPhone 14 Pro និង 14 Pro Max ត្រូវបានគេដឹងថា នឹងបំពាក់អេក្រង់ដែលមានលែនទំលុះជំនួសអោយអេក្រង់ឆកថ្ងាសធំនៅលើជំនាន់មុនៗ។ ក្រៅតែពីការប្តូរទៅប្រើអេក្រង់ស្ទាយថ្មីទៅ ទូរស័ព្ទ iOS ទាំងពីរស៊េរីនេះក៏នឹងបង្កើនសមត្ថភាពសែនស័រកាមេរ៉ាថតរូបខ្លាំងជាងជំនាន់មុនៗដោយអាចឡើងដល់ទំហំ 48MP ថែមទៀតផង។

ចំពោះតម្លៃវិញត្រូវបានគេព្យាករណ៍ថា iPhone 14 Pro នឹងមានតម្លៃចាប់ពីខ្ទង់ $1,099 និង iPhone 14 Pro Max មានតម្លៃខ្ទង់ចាប់ពី $1,199 ឡើងទៅ ចំនែក iPhone 14 អាចនឹងមានតម្លៃចាប់ពីខ្ទង់ $799 ឡើងទៅ ដែលជាតម្លៃប្រហាក់ប្រហែលគ្នានឹង iPhone 13 ដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន