no-alternative title

ទិន្នន័យថ្មីមួយបានបញ្ជាក់ថា ស្មាតហ្វូន Motorola Edge X30 នឹងបង្ហាញវត្តមានលើទីផ្សារសកលឆាប់ៗនេះហើយ

Motorola Edge X30 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលគ្រប់គ្នានប្រាកដជាបានដឹងហើយថា គឺបានបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសចិនកាលពីខែមុននេះ ហើយស្មាតហ្វូននេះ ក៏ជាកំពូលស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនថ្នាក់ប្រណិត ដែលប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 1 ផងដែរ។ នៅថ្ងៃនេះ លឺដំណឹងថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមានលើទីផ្សារសកលឆាប់ៗនេះហើយ បន្ទាប់ពីគេប្រទះឃើញទិន្នន័យមួយរបស់ NBTC ដែលបញ្ជាក់ពីស្មាតហ្វូននេះរួចរាល់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើឯកសារនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងងមានឈ្មោះថា "Motorola Edge 30 Pro" មិនមែននោះទេ Edge X30 ហើយស្មាតហ្វូននេះ គឺមានលេខកូដម៉ូដែល XT2201-1 ដែលដូចគ្នាជាមួយលេខកូដ X30 ដែលប្រើប្រាស់កន្លងមកចឹងដែរ ខុសតែលេខចុងខាងក្រោយប៉ុណ្ណោះ XT2201-2។ អ្វីដែលគួរអោយស្តាយនោះ គឺក្នុងឯកសារនេះ មិនមានការបញ្ជាក់ពីព័ត៌មាននិងលក្ខណៈសម្បតិ្តទូទៅរបស់ស្មាតហ្វូននេះនោះទេ។

យើងសង្ឃឹមថា នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុន Motorola នឹងបញ្ចេញនូវព័ត៌មានជាច្រើនបន្ថែមទៀតរបស់ស្មាតហ្វូននេះ ជាពិសេសគឺតម្លៃសម្រាប់ទីផ្សារសកលតែម្តង ពីព្រោះថា មានហ្វេន Motorola ជាច្រើនបាននឹងកំពុងតែរង់ចាំការមកដល់នៃ Version សកលរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន