no-alternative title

ស្មាតហ្វូន Huawei P50 Pro និង P50 Pocket នឹងធ្វើដំណើរទៅកាន់ទីផ្សារទ្វីបអឺរ៉ុបនៅថ្ងៃទី 25 ខែមករាខាងមុខនេះហើយ

Huawei P50 Pro គឺជាស្មាតហ្វូនស៊េរីថ្មីមួយ ដែលបានបង្ហាញវត្តមាននៅប្រទេសចិននារដូវក្តៅកាលពីឆ្នាំមុន ហើយក្រុមហ៊ុននេះមិនទាន់មានការប្រកាសចេញលក់សម្រាប់ទីផ្សារសកលនោះទេ ដោយសារស្ថានភាពនៃការផលិត ក៏ដូចជា គំនាបទីផ្សារធំៗ ជាពិសេសគឺកង្វហទៅលើសមាសភាគតែម្តង រហូតមកដល់ខែធ្នូរឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏របស់ប្រទេសចិនមួយនេះ បានបន្តប្រកាសចេញនូវ ស្មាតហ្វូន P50 Pocket ថ្មីមួយទៀត ដែលនេះ គឺជាស្មាតហ្វូនបត់បានជំនាន់ថ្មី មានការផ្លាស់ប្តូរ Fold មក Flip វិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ មានដំណឹងថា ស្មាតហ្វូនទាំងពីរនេះ កំពុងតែស្ថិតនៅក្នុងដំណើរការថ្មី នៃការហក់ចូលទៅកាន់ទីផ្សារសកលហើយ ក្រោយពីការប្រកាសលក់នៅក្នុងទីផ្សារក្នុងស្រុកអស់មួយរយៈហើយ។ កាលពីម្សិលមិញនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ បានបង្ហាញវត្តមានជាផ្លូវការណ៍នៅក្នុងប្រទេសម៉ាឡេស៊ី និងតំបន់មជ្ឈឹមបូពា៍៍។ នៅថ្ងៃនេះមានដំណឹងថា ស្មាតហ្វូននេះនឹងបន្តដំណើរទៅទីផ្សារតំបន់អឺរ៉ុបដែរហើយ។ មានការបញ្ជាក់ផ្លូវការណ៌មួយថា ស្មាតហ្វូន P50 Pro និង P50 Pocket គឺនឹងមានលក់នៅលើទីផ្សារប្រទេសប៊ុលការីនាថ្ងៃទី 25 ខែមករាខាងមុខនេះហើយ។ 

យោងតាមការបញ្ជាក់ពីបណ្តាញសង្គមដែលមានឈ្មោះថា Huawei Bulgaria គឺបង្ហាញតែស្មាតហ្វូន Hauwei P50 Pro មួយប៉ុណ្ណោះ ប៉ុន្តែបើតាមការញ្ជាក់ពីបណ្តាញព័ត៌មានក្នុងស្រុកឈ្មោះថា nixanbal គឺមានការបញ្ជាក់ច្បាស់ថា សស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញវត្តមានផងដែររ។ ស្មាតហ្វូនទាំងពីរនេះ គឺត្រូវបាននគេដឹងថា នឹងដំណើរការជាមួយឈីប Snapdragon 888 ដោយសារតែក្រុមហ៊ុន Huawei នៅតែបន្តស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក បានធ្វើអោយក្រុមហ៊ុននេះ គឺមានអាចប្រើប្រាស់ឈីបប្រភេទ 5G បាននោះទេ គឺប្រើបានតែ LTE support ប៉ុណ្ណោះ។

ម្យ៉ាងទៀត បើទោះបីជាពេលនេ ស្មាតហ្វូនទាំងនេះ មិនមានប្រើប្រាស់នូវសេវាកម្ម Google Services ក៏ស្មាតហ្វូន P50 Pro និង P50 Pocket គឺនៅតែជាស្មាតហ្វូនដែលមានការពេញនិយម និងមានការគាំទ្រយ៉ាងខ្លាំងដដែល និយាយទៅ គឺនៅតែអាចលក់បានអោយតែទីផ្សារទាំងនោះបើកអោយលក់។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាចំនួន 4 គ្រាប់ និងមានអេក្រង់ OLED ហើយនិងមានការគាំទ្រដោយកម្លាំងសាក 66W fast charging ទៀតផង។ សម្រាប់តម្លៃផ្លូវការណ៌ ត្រូវបានគេជឿថា នឹងមានការប្រកាសនៅចុងខែរនេះ ខណៈដែលទីផ្សារប្រទេសប៊ុលការី នឹងមានតម្លៃឆាប់ៗនេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន