កាលពីម្សិលមិញនេះ ក្រុមហ៊ុន Redmi ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការប្រកាសចេញនូវព័ត៌មានជាលើកដំបូងរបស់ស្មាតហ្វូន Redmi Note 11S នៅក្នុងប្រទេសនេះ ដែលស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅពេលណាមួយក្នុងខែនេះហើយ។ បើតាមការទម្លាយពី Xiaomiui.net គឺមានការបង្ហាញពីរូបភាព Render នៃស្មាតហ្វូន Note 11S ជាមួយនឹងការឌីស្សាយរូបរាងច្បាស់ៗផងដែរ។
ដូចអ្វីដែលបានឃើញនៅលើរូបភាព render នេះអញ្ចឹង ស្មាតហ្វូន Redmi Note 11S គឺនឹងមានការឌីស្សាញជាមួយនិងអេក្រង់ punch-hole display នៅផ្នែកខាងមុខ ហើយនិងមានកាមេរ៉ាចំនួន 4 គ្រាប់នៅផ្នែកខាងក្រោយ ជាមួយនឹងការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃនៅចំហៀង ហើយសម្រាប់ទំងនឌីស្សាញផ្សេងៗទៀតរបស់ Note 11S នេះ គឺដូចគ្នាទាំងស្រុងជាមួយនិងម៉ូដែលមុនៗ Note 10S អញ្ចឹង។យោងតាមការបញ្ជាក់ពីអ្នកទម្លាយនេះ បានបន្តថា ស្មាតហ្វូន Redmi Note 11S គឺមានឈ្មោះថា “miel” និងមានឈ្មោះខ្លីមួយទៀតហៅថា K7S។ ស្មាតហ្វូននេះមានលេខម៉ូដែល 2201117SI (Indian) និង 2201117SG (global។
បើតាមការទម្លាយពីមុន គឺមានការបញ្ជាក់ថា ស្មាតហ្វូន Redmi Note 11S នឹងប្រើប្រាស់កាមេរ៉ាគោលទំហំ 108-megapixel Samsung HM2 primary camera និងគ្រាប់ទីពីរទំហំ8-megapixel Sony IMX355 ultrawide lens រួមនឹងគ្រាប់បីមានទំហំ 2-megapixel OV2A macro camera ព្រមទាំងគ្រាប់ទីបួន 2-megapixel depth sensor។ ស្មាតហ្វូននេះ នឹងមានអេក្រង់ល្បឿន 90Hz AMOLED display និងមានកាមេរ៉ាមុខទំហំ 13-megapixel front-facing camera។
សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូន Redmi Note 11S នឹងប្រើប្រាស់ជាមួយបន្ទះឈីប Dimensity chipset និងមានការអមដំណើរនូវរ៉េម និងមេម៉ូរីច្រើនជម្រើស។ គឺមានទំហំ 6GB+64GB, 6GB+128GB និង 8GB+128GB។ ស្មាតហ្វូននេះ អាចរត់ជាមួយស្បែក MIUI 13។