no-alternative title

Xiaomi Mix Fold 2 នឹងបំពាក់អេក្រង់បត់ UTG-LTPO 120Hz ហើយនិងកំពូលឈីប Snapdragon 8 Gen 1.!

ក្រុមហ៊ុន Xiaomi បានបញ្ចេញទូរស័ព្ទឆ្លាតអេក្រង់បត់ជំនាន់ដំបូងរបស់ខ្លួន Mi Mix Fold កាលពីអំឡុងខែមិនា ឆ្នាំ 2021 ហើយសម្រាប់ជំនាន់បន្ទាប់ដែលត្រូវបានគេដឹងថាជា Xiaomi Mix Fold 2 នឹងមកដល់ផ្លូវការណ៍ក្នុងខែមិនា ឆ្នាំ 2022 នេះដែរ។ ស្របពេលជាមួយគ្នានេះ Mix Fold 2 ក៏ត្រូវបានបណ្តាញសារព័ត៌មាន និងរបាយការណ៍ជាច្រើនបានធ្វើការចុះផ្សាយទាក់ទងនឹងគុណសម្បត្តិជាច្រើនដែលនឹងមានមកជាមួយទូរស័ព្ទឆ្លាតអេក្រង់បត់ជំនាន់ទីពីររបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលប្រទេសចិនមួយនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងដឹងហើយថាកាលពីជំនាន់ដំបូង Xiaomi Mi Mix Fold ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះអេក្រង់ក្រៅក្នុងដែលផលិតដោយក្រុមហ៊ុនចិនឈ្មោះថា BOE ប៉ុន្តែ សម្រាប់ Mix Fold 2 ត្រូវបានគេដឹងថា Xiaomi អាចនឹងងាកមកប្រើបន្ទះអេក្រង់របស់ក្រុមហ៊ុន Samsung វិញ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ដោយគណនី Weibo Digital Chat Station ថ្មីៗនេះ បានឲ្យដឹងថា Xiaomi Mix Fold 2 នឹងបំពាក់អេក្រង់ដែលមានគុណភាពខ្ពស់ជាមួយកម្រិតល្បឿន refresh rate ខ្ពស់ជាងជំនាន់មុនផងដែរ។

ប្រភពពីគណនីដដែលខាងលើនេះបានឲ្យដឹងថា Xiaomi Mix Fold 2 នឹងបំពាក់បន្ទះអេក្រង់បត់ខាងក្នុងប្រភេទ UTG LTPO-AMOLED ដែលមានល្បឿន refresh rate 120Hz របស់ Samsung ធៀបនឹងជំនាន់មុនដែលមាន OLED 90Hz។ រីឯអេក្រង់ខាងក្រៅនឹងមានទំហំប្រហាក់ប្រហែលគ្នានឹងអេក្រង់ខាងក្រៅរបស់ Honor Magic V ដែលទើបនឹងប្រកាសចេញថ្មីៗនេះដែលមានខ្នាតទ្រវែង 21:9 aspect ratio។ ជាងនេះទៅទៀត អេក្រង់ខាងក្នុងរបស់ Mix Fold 2 ក៏នឹងគាំទ្រកម្រិតបង្ហាញចេញដល់ 2K ថែមទៀតផង។

ក្រៅពីនេះ Xiaomi Mix Fold 2 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 1 រួមនឹងអេក្រង់បត់ខាងក្នុងទំហំ 8.1 អ៊ីញ Ultra-Thin Glass ដែលប្រើនូវបច្ចេកវិទ្យាបង្ហាញ LTPO-AMOLED Display។ កំពូលស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីជំនាន់ទី 2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ថ្នាក់ពិភពលោកក្នុងប្រទេសចិនមួយនេះ អាចនឹងមកដល់ផ្លូវការណ៍នៅត្រីមាសទី 1 ក្នុងឆ្នាំ 2022 នេះ (អាចក្នុងខែមិនា ដូចជំនាន់ទីមួយដែរ)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន