no-alternative title

ការដាក់លក់លើកដំបូងរបស់ស្មាតហ្វូន OnePlus 10 Pro គឺបានចំនួនដល់ទៅ 20,000 គ្រឿង

OnePlus 10 Pro គឺជាស្មាតហ្វូនថ្មីមួយដែលបានបង្ហាញខ្លួននៅដើមសប្តាហ៍នេះ ហើយនៅថ្ងៃនេះ ការលក់លើកដំបូង (Flash Sale) ក៏ចាប់ផ្តើមនៅក្នុងប្រទេសចិនផងដែរ។ តាមការបង្ហោះរបស់ក្រុមហ៊ុននេះនៅលើ Weibo គឺបានទម្លាយថា ក្រុមហ៊ុននេះ លក់ស្មាតហ្វូននេះ បានទឹកប្រាក់ច្រើនជាង CNY100 លាន (15.7 លានដុល្លារអាមេរិក) ។ ដូចនេះ ចំនួនសរុបនៃការលក់ឧបករណ៍នេះគឺចន្លោះពី 18,000 ទៅ 21,000 គ្រឿង។ 

ការលក់នេះ គឺចាប់ផ្តើមនៅវេលាម៉ោង 10am ហើយស្តុករបស់វាក៏លក់ដាច់ភ្លាមៗផងដែរ។ ស្មាតហ្វូននេះ ដាក់លក់នៅលើវេបសាយ OPPO store, OnePlus.com, Suning, Tmall និង JD.com។ តម្លៃរបស់វាគឺ  CNY4,699, CNY4,999 និង CNY5,299  ឬ$737, $785 និង $830 ។ យើងនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការលក់ និងតម្លៃរបស់ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន OnePlus នេះ នៅក្នុងទីផ្សារសកលទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

OnePlus 10 Pro បានបំពាក់មកជាមួយបន្ទះអេក្រង់ទំហំ 6.7 អ៊ីញជាអេក្រង់ LTPO-AMOLED 2.0 Display គាំទ្រកម្រិតបង្ហាញចេញ Quad-HD+ (1440px) និងគាំទ្រមុខងារ Adaptive Refresh rate ពី 1Hz ទៅ 120Hz តម្រូវតាមទំហំ ការប្រើប្រាស់ដើម្បីសន្សំសំចៃថាមពលថ្ម។កំពូលស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបាន OnePlus ដាក់ឲ្យប្រតិបត្តិការនៅលើបន្ទះឈីបកំពូលជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 1 ភ្ជាប់ជាមួយរ៉េម LPDDR5 ទំហំ 8GB និង 12GB រួមជាមួយម៉េមូរីក្នុងម៉ាស៊ីន UFS3.1 ទំហំ 128GB ដល់ 256GB។ 

OnePlus 10 Pro ប្រតិបត្តិការដោយ ColorOS12.1 ដែលគាំទ្រដោយ Android 12 ចេញពីប្រអប់សម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែ សម្រាប់ទីផ្សារសកលត្រូវបានគេរំពឹងថា អាចនឹងប្រតិបតិការជាមួយ OxygenOS វិញ។ ហើយអ្វីដែលកាន់តែពិសេស គឺនៅលើម៉ាស៊ីន OnePlus 10 Pro ត្រូវបានក្រុមហ៊ុនបំពាក់បច្ចេកវិទ្យា Hyperboost ដើម្បីជួយសម្រួលប្រតិបត្តិការគ្រឿងម៉ាស៊ីន 10Pro ឲ្យប្រតិបត្តិការបានកាន់តែរលូនសម្រាប់ការលេងហ្គេម រួមជាមួយការបង្កើនប្រព័ន្ធការពារការឡើងកំដៅ Cooling system ប្រសើរជាងមុន 55% ថែមទៀតផង។ 

សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ OnePlus 10 Pro ត្រូវបានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាស្ទាយថ្មីខុសពីជំនាន់មុនរបស់វា ប៉ុន្តែរក្សាកញ្ចប់លែនរបស់ក្រុមហ៊ុន Hasselblad ដូចមុនដដែល ដោយក្នុងប្រព័ន្ធកាមេរ៉ាថ្មីនេះ OnePlus បានដំឡើងជាមួយសែនស័រគោលទំហំ 48MP (F/1.8) ជាសែនស័រ Sony IMX789 1/1.43" រួមជាមួយ Ultra-wide 150-degree ទំហំ 50MP ជាសែនស័រ Samsung JN1 និងសែនស័រ Telephoto 3.3X Optical-zoom ទំហំ 8MP។ ចំនែកកាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP (F/2.4) ជាសែនស័រ Sony IMX615។ ប្រព័ន្ធកាមេរ៉ា Hasselblad ថ្មីនៅលើ OnePlus 10 Pro មានគាំទ្រនូវមុខងារថ្មីហៅថា Natural Color Optimisation 2.0  ដើម្បីគណនាកម្រិតទឹកពណ៌អោយកាន់តែច្បាស់ត្រឹមត្រូវ ជាមួយមុខងារ Pro Mode 2.0 RAW Shooting ថែមទៀតផង។

OnePlus 10 Pro មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះខ្សែចម្លង USB-C កំលាំងខ្លាំងជាងជំនាន់មុនឡើងដល់ 80W ដែលសាកបំពេញថាមពលថ្មបានលឿនជាងជំនាន់មុន 25% និងបច្ចេកវិទ្យាសាកភ្លើងដោយមិនប្រើខ្សែកំលាំង 50W Wireless Charging។ OnePlus 10 Pro មានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និងបៃតង។៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន