no-alternative title

របាយការណ៍៍ថ្មីបញ្ជាក់ថា Samsung Galaxy S22 Series ដែលប្រើប្រាសឈីប Exynos គឺមានបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសតិចតួចតែប៉ុណ្ណោះ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រមហ៊ុន Samsung បានប្រកាសចេញនូវបន្ទះឈីបជំនាន់ចុងក្រោយ Exynos 2200 SoC របស់ខ្លួន ដែលឈីបនេះ ត្រូវបានគេដឹងថា មានការច្របាច់បញ្ចូលគ្នាជាមួយ AMD RDNA 2 ដែលផ្អែកជាមួយ GPU ស្របដែលកន្លងមក ក្រុមហ៊ុន Samsung បានធ្លាប់បានបញ្ជាក់ថា ខ្លួននឹងមានការប្រើប្រាស់ឈីប Exynos 2200 នេះជាមួយនិង Snapdragon 8 Gen 1 នៅលើស្មាតហ្វូន Galaxy S22 Series ផងដែរ។ នៅពេលនេះ យោងតាមការចែករំលែករបស់លោកគឺបានទម្លាយថា Galaxy S22 Series ដែលប្រើប្រាស់ឈីប Exynos ថ្មីនេះ គឺមានសម្រាប់តែប្រទេសពីរបីតែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើតារាងដែលអ្នកទម្លាយរូបនេះ ធ្វើការចែកចាយកនោះ គឺមានការបង្ហាញថា ស្មាតហ្វូន Galaxy S22 Series ដែលប្រើបន្ទះឈីប Exynos គឺនឹងបង្ហាញវត្តមាននៅទីផ្សារតំបន់អឺរ៉ុប ខណៈដែលស្មាតហ្វូន Galaxy S22 Series ដែលប្រើឈីប Snapdragon 8 Gen 1 គឺនឹងមាននៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះរួមមានដូចជា អាមេរិកខាងជើង និងអាមេរិកខាងត្បូង រួមជាមួយនឹងអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក ដែលមានដូចជា ប្រទេសឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី ហើយនិងថៃជាដើម នៅក្នុងនោះក៏មានតំបន់អូសេអានី មានអស្រ្តាលី និងញូហ្សឺឡែនផងដែរ។ សម្រាប់អាស៊ីខាងលិច និងមជ្ឈឹមបូពា៍ ហើយនិងតំបងន់អាហ្វ្រិក គឺនឹងមានការប្រើប្រាស់រួមគ្នា ដោយផ្អែកលើការកំណត់របស់ទីផ្សារនៃប្រទេសនិមួយៗ។ 

សូមជំរាបថា កាលពីម្សិលមិញនេះ លទ្ធផលធ្វើតេស្តមួយទៅលើឈីប Exynos 2200 ដែលប្រើលើស្មាតហ្វូន Samsung Galaxy S22 Ultra ក៏មានការបង្ហាញនៅលើ AnTuTu scores ផងដែរ ដោយក្នុងនោះស្មាតហ្វូននេះគឺទទួលបានពិន្ទុសរុប965,874 points ដោយការធ្វើតេស្ត single-core គឺបានពិន្ទុ 1108 ខណៈដែលការធ្វើតេស្ត multi-core គឺបានពិន្ទុ 3516។  បើក្រឡេកមកមើលស្មាតហ្វូន Galaxy S22 Ultra ដែលប្រើឈីប Snapdragon 8 Gen 1 វិញ គឺទទួលបានពិន្ទុ 1219 សម្រាប់ single-core និង 3154 គឺសម្រាប់ multi-core។ 

និយាយពីលក្ខណៈសម្បត្តិទូទៅរបស់ Galaxy S22 Ultra វិញ កន្លងមកមានពាក្យចចាមអារ៉ាមបាននិយាយថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់អេក្រង់ទំហំ 6.8-inch ដែលជាប្រភេទកញ្ចក់ Dynamic 2X AMOLED display បង្ហាញចេញបានក្នុងកម្រិត Quad HD+ resolution ជាមួយល្បឿន 120Hz refresh rate និងមានពន្លឺ 1,750 nits brightness។ ស្មាតហ្វូននេះ នឹងប្រើប្រាស់ស្បែក One UI 4 ផ្អែកលើ Android 12 OS។ សម្រាប់កាមេរ៉ាមុខ ស្មាតហ្វូន Galaxy S22 Ultra គឺបំពាក់នូវសិនស័រទំហំ 40-megapixel selfie camera ខណៈដែលកាមេរ៉ាក្រោយ ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 108-megapixel ដែលមានមុខងារ OIS support និងមានគ្រាប់ទីពីរទំហំ 10-megapixel telephoto camera អាចហ៊្សូមបាន 3x zoom and OIS ហើយនិងគ្រាប់ទីបីមានទំហំ 10-megapixel periscope telephoto snapper ភ្ជាប់ជាមួយមុខងារ OIS ព្រមទាំងគ្រាប់ទី 4 មានទំហំ 12-megapixel ultrawide camera។ 

ស្មាតហ្វូន S22 Ultra នឹងមានវត្តមានជាមួយនិងរ៉េមទំហំ 8GB-12GB និងមានមេម៉ូរីទំហំ 128GB-256GB-512GB។ ស្មាតហ្វូននេះ អាចនឹងមានថ្មទំហំ 5,000mAh ដែលមាមការគាំទ្រដោយកម្លាំងសាក 45W fast charging ហើយស្មាតហ្វូននេះ ថែមទាំងមានរន្ធសម្រាប់ទ្រទ្រង់ជាមួយនិងប៊ិក S-Pen ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានពណ៌ជាច្រើនដូចជា Phantom White, Phantom Black, Green និង Burgundy ជាដើម។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន