no-alternative title

Xiaomi 12 និង Xiaomi 12 Pro នឹងមានការបង្កើនទំហំរ៉េមបានដល់ទៅ 15GB បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពទៅលើស្បែក MIUI 13.0.21

ថ្មីៗនេះ ស្មាតហ្វូន Xiaomi 12 និងស្មាតហ្វូន Xiaomi 12 Pro ត្រូវបានគេដឹងថា គឺបានទទួលបាននូវស្បែកថ្មី MIUI 13.0.21 Stable Version រួចរាល់ហើយ ដោយការអាប់ដែតថ្មីនេះ គឺមានការពង្រឹងបន្ថែមទៅលើម៉ាស៊ីនជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា Memory Fusion Technology ដោយជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ស្មាតហ្វូន Xiaomi 12 និង Xiaomi 12 Pro នឹងអាចបន្ថែមនូវរ៉េមទំហំ 3GB។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា សម្រាប់រ៉េមរបស់ស្មាតហ្វូន Xiaomi 12 និង Xiaomi 12 Pro នៅពេលនេះគឺមានទំហំ 12GB ដូច្នេះនេះ មានន័យថា ស្មាតហ្វូនទាំងពីរនេះ នឹងមានរ៉េមទំហំដល់ទៅ 15GB។  បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនន Xiaomi 12 និង Xiaomi 12 Pro ក៏នឹងមានការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យា Dynamic performance scheduling technology ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ផងដែរ ដើម្បីជួយក្នុងការបង្កើនទៅលើល្បឿននៃការលេងហ្គេមកាន់តែល្អជាងមុនផងដែរ។ 

នៅកំឡុងពេលនៃការប្រកាសចេញនូវស្មាតហ្វូន Xiaomi 12 Pro នេះ ក៏ធ្លាប់ត្រូវបានគេរាយការណ៍ថា ស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ក្នុងការលេងហ្គេមផងដែរ។ ស្មាតហ្វូននេះ មានការបំពាក់នូវអេក្រង់ដែលមានម្រិត Refresh Rate ល្បឿនដល់ទៅ 120Hz ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចលេងហ្គេមជាមួយនឹងបទពិសោធន៍យ៉ាងរលូន និងគ្មានឧបសគ្គអ្វីនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន