ថ្មីៗនេះ លោក Madhav Sheth ដែលជាអគ្គនាយករងក្រុមហ៊ុន realme និងជានាយកប្រតិបត្តិប្រចាំប្រទេសឥណ្ឌា និងនៅតំបន់អឺរ៉ុប បានទម្លាយថា ស្មាតហ្វូន realme 9 Pro+ អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ នៅពេលនេះ នៅក្នុងគណនី Twitter របស់ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា នេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវឈ្មោះហៅថា “Pro+” នៅក្នុងស្មាតហ្វូនត្រកូល realme Series នេះ។ ស្មាតហ្វូន realme 9 Pro នៅមិនទាន់បង្ហាញខ្លួននៅឡើយទេ។ រហូតមកទល់ពេលនេះ គេដឹងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះផងដែរ។
បើតាមការទម្លាយរបស់ @OnLeaks និង Smartprix ក៏បានបញ្ចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Realme 9 Pro និង Pro+ ផងដែរ។ ស្មាតហ្វូនទាំង 2 នេះ គឺមានកាមេរ៉ាផ្សេងគ្នា។ ស្មាតហ្វូនម៉ូដែល Pro គឺមានកាមេរ៉ាគោលទំហំ 64MP module ខណៈពេលដែលម៉ូដែល Pro+ គឺមានកាមេរ៉ាទំហំ 50MP wide ជាមួយនឹង Optical Image Stabilization។ សម្រាប់កាមេរ៉ា 50MP នេះ គឺមាន image sensor 1/1.56” ជាមួយនឹងទំហំ 1.0 µm pixels (2.0 µm with binning) និង f/1.8 lens។ ស្មាតហ្វូននេះ គឺមានកាមេរ៉ា 8MP ultra-wide និង 2MP និងកាមេរ៉ាខាងមុខទំហំ 16MP selfie។
ស្មាតហ្វូន Pro+ នេះ មានបន្ទះឈីប Dimensity 920 ខណៈពេលដែលម៉ូដែល Pro គឺមានបន្ទះឈីប Snapdragon 695 ។ ស្មាតហ្វូនម៉ូដែល Plus នេះ គឺមានអេក្រង់ទំហំ 6.43” Super AMOLED និង 90Hz និង 6.59” 120Hz ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ។