no-alternative title

ស្មាតហ្វូន Samsung Galaxy A53 5G ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន TENAA រួចរាល់ហើយ

ថ្មីៗនេះ ស្មាតហ្វូន Samsung Galaxy A53 5G គឺទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន TENAA រួចរាល់ហើយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងនេះ ត្រូវបានគេរាយការណ៍ថា គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន Galaxy A53 5G ដែលស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។ បន្ថែមពីនេះទៀតនោះ កាលពីពេលមុននេះ គេក៏ឃើញស្មាតហ្វូន Samsung Galaxy A53 នេះបានបង្ហាញខ្លួននៅលើវេបសាយជាច្រើនមុនការទទួលបាននូវវិញ្ញាបនបត្រពី 3C។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីនេះ ស្មាតហ្វូន Samsung Galaxy A53 5G ក៏បង្ហាញខ្លួននៅលើវេបសាយ BIS ជាមួយនឹងស្មាតហ្វូន Galaxy M33 5G, Galaxy A33 5G កាលពីដើមខែនេះផងដែរ។ ដូចអ្វីដែលបានរំពឹងទុក នៅក្នុងបញ្ជីនេះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក៏ត្រូវបានទម្លាយផងដែរ។ នៅក្នុងបញ្ជីរបស់ 3C នេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះមាន 15W charger ខណៈដែលទទួលបាននូវវិញ្ញាបនបត្រ TENAA នេ ក៏មានបង្ហាញនូវទំហំថ្ម Storage និងទំហំនៃអេក្រង់ផងដែរ។

នៅក្នុងវិញ្ញាបនបត្ររបស់ TENAA នេះ គឺបានបង្ហាញទៀតថា ស្មាតហ្វូន  Samsung Galaxy A53 នេះ មានអេក្រង់ទំហំ  6.46-inch ហើយអេក្រង់នេះ គឺមានកម្រិតភាពច្បាស់full HD+ 1080×2400 pixels។ អេក្រង់ស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយរន្ធ punch-hole ផងដែរ។ ក្រៅពីនេះ ស្មាតហ្វូន Galaxy A53 5G នេះមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយជាមួយនឹងភ្លើង LED Flash ផងដែរ។

ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB និង 256GB។ ស្មាតហ្វូននេះអាចបន្ថែមនូវម៉េមូរី microSD card slot ដែលមានទំហំដល់ទៅ 1TB ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 64MP និងមានកាមេរ៉ាខាងមុខទំហំ 12MP ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,860mAh ដែលទ្រទ្រង់ទៅលើ 25W fast charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន