no-alternative title

មេ Samsung ចេញមកបញ្ជាក់ផ្លូវការណ៌ហើយថា Galaxy S22 Series នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅខែក្រោយនេះហើយ

នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានចេញមកកំណត់ពេលវេលានៃការប្រារព្ធនូវព្រឹត្តិការណ៍ Galaxy Unpacked ហើយ ដោយកម្មវិធីនេះ គឺនឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន។ ដូចរាល់ដងអញ្ចឹង! ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ គឺនឹងធ្វើការបង្ហាញនូវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S22 Seriesដែលគេដឹងថា នឹងមកដល់ឆាប់ៗនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែល កាលបរិច្ឆេតនៃព្រឹតិ្តការណ៍ Galaxy Unpacked event នេះ នៅមិនទាន់មានការប្រកាសចេញនោះ នៅថ្ងៃនេះ ក្រុមហ៊ុន Samsung គឺបានចេញមកបញ្ជាក់ផ្លូវការណ៌ហើយថា ព្រឹត្តិការណ៍ Galaxy Unpacked នៅខែក្រោយនេះហើយគឺនៅក្នុងខែកុម្ភៈឆ្នាំ 2022 នេះ។ នៅក្នុងនោះលោក TM Roh ដែលជាអគ្គនាយក និងនាយកផ្នែក MX Business របស់ក្រុមហ៊ុន Samsung Electronics បានចែករំលែកនូវសារ រួមទាំងវីដេអូរបស់ព្រឹត្តិការណ៍នេះ បង្ហាញនៅលើប្លុករបស់លោកទៀតផង។ 

លោក TM Roh ថែមទាំងបានសន្យាថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបញ្ជាក់ច្បាស់ថា នេះគឺជាស្មាតហ្វូន ដែលពិសេសជាទីបំផុត ដោកលោកបានសសេរថា “most noteworthy S series devices” ហើយស្មាតហ្វូននេះ គឺនឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ គឺនៅក្នុងព្រឹត្តិការណ៌ Unpacked event តែម្តង។ លោកបានបន្តថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S នេះ គឺនឹងមានការនាំយកមកនូវបទពិសោធន៍ថ្មីជូនដល់អ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung តាមរយៈនៃ ផលិតផលដែលសមត្ថភាពអស្ចារ្យបំផុត។

សូមជំរាបថា កន្លងមក Galaxy S22-series ត្រូវបានគេទម្លាយថា នឹងប្រកាសចេញនៅថ្ងៃទី 08 ខែកុម្ភៈ ហើយនឹងមានចេញលក់នៅលើទីផ្សារនៅថ្ងៃទី 24 ខែកុម្ភៈខាងមុខផងដែរ។ ស្មាតហ្វូន S22 នឹងមានចំនួនបីម៉ូដែល គឺ Samsung Galaxy S22, S22 Plus និង S22 Ultra។ គួរបញ្ជាក់ថា គិតចាប់តាំងពីក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ប្រកាសឈប់ផលិតស្មាតហ្វូន Note-series phones បានធ្វើអោយស្មាតហ្វូន Samsung Galaxy S22 Ultra ត្រូវបានគេនិយាយថា គឺជាអ្នកដែលត្រូវជំនួសកន្លែងរបស់ Galaxy Note20 នេះហើយ។ 

Galaxy S22 Ultra ត្រូវបានគេទម្លាយថា នឹងប្រើប្រាស់នូវអេក្រង់ទំហំ 6.8-inch Dynamic 2X AMOLED display ដែលបង្ហាញចេញបាន Quad HD+ resolution និងមានល្បឿន 120Hz refresh rate ព្រមទាំងមានពន្លឺ 1,750 nits brightness។ ស្មាតហ្វូននេះ នឹងបំពាក់នូវឈីប Qualcomm Snapdragon 8 Gen 1 ឬក៏ឈីប Exynos 2200 ផ្អែកតាមទីផ្សារនីមួយៗហើយស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងមានមេម៉ូរីទំហំ 512GB ព្រមទាំងប្រើប្រាស់ស្បែកថ្មី One UI 4 ដែលមាការគាំទ្រដោយ Android 12 operating system ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានការទ្រទ្រង់ជាមួយនិងកម្លាំងសាក 45W fast charging support ហើយថែមទាំងមានរន្ធសម្រាប់ញាត់ប៊ិក S Pen stylus ថែមទៀតផង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន