no-alternative title

រូបរាងពិត និងគុណសម្បត្តិពិតរបស់បងប្អូន Samsung Galaxy Tab S8 ត្រូវបានបង្ហាញចេញផ្លូវការណ៍ហើយ

បងប្អូនកំពូល Tablet ជំនាន់ថ្មី Samsung Galaxy Tab S8 អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារតំបន់អឺរ៉ុបឆាប់ៗខាងមុខនេះ។ ដោយឡែកនៅថ្ងៃនៅដែលនៅលើបញ្ចីរបស់ក្រុមហ៊ុន Amazon ក្នុងប្រទេសអ៊ីតាលីក៏បានធ្វើការចុះបញ្ចីរបស់កំពូល Tablet ជំនាន់ថ្មីនេះផងដែរ ប៉ុន្តែ មិនបានបញ្ជាក់ពីតម្លៃនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពបានបញ្ជាក់ផ្លូវការណ៍ថា បងប្អូនកំពូល Tablet Galaxy Tab S8 ទាំងបីស៊េរី គឺបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 1 និងដំឡើងដោយប្រតិបត្តិការ Android 12 ជាមួយ One UI4.0 ចេញពីប្រអប់តែម្តង។ សម្រាប់អេក្រង់វិញ នៅលើម៉ូដេលប្អូន Tab S8 គឺមានទំហំ 11 អ៊ីញ, បង Tab S8+ មានអេក្រង់ទំហំ 12.4 អ៊ីញ និងបងធំ Tab S8 Ultra មានអេក្រង់ទំហំ 14.6 អ៊ីញ ហើយអេក្រង់របស់ Ultra ក៏មានរំលេចដោយឆកសម្រាប់ដាក់សែនស័រផ្សេងៗរួមនឹងសែនស័រកាមេរ៉ាទំហំ 12MP ចំនួនពីរគ្រាប់ផងដែរ។ សម្រាប់ថ្មវិញ Tab S8 នឹងមានទំហំ 8,000mAh, Tab S8+ នឹងមានទំហំ 10,900mAh និងបងធំ Ultra នឹងមានទំហំដល់ទៅ 11,200mAh ជាមួយបច្ចេកវិទ្យាភ្លើងល្បឿនលឿនកំលាំងដល់ 45W។

បើតាមការបង្ហាញនៅលើបញ្ចី Amazon បង្ហាញថា Galaxy Tab S8 និង S8+ មានជម្រើសពណ៌ទឹកប្រាក់, ផ្កាឈូក និងប្រផេះ ខណៈបងធំគឺមានជម្រើសតែមួយពណ៌ប៉ុណ្ណោះ គឺប្រផេះ ហើយគ្រប់ម៉ូដែលទាំងអស់គឺមានជម្រើសប្រើ Wi-Fi និងស៊ីមសេវា 5G ព្រមទាំងមានមកជាមួយប៊ិច S-Pen ទាំងអស់ រួមនឹងកាមេរ៉ាក្រោយទំហំ 13MP ដូចៗគ្នា។ 

សម្រាប់ព័ត៌មានចុងក្រោយបានបញ្ជាក់ច្បាស់ថា Samsung នឹងប្រារព្ធព្រឹត្តិការណ៍ដាក់សម្ភោធកំពូល Tablet S8 រួមជាមួយកំពូលស្មាតហ្វូន Galaxy S22 Series នៅថ្ងៃទី 09 ខែកុម្ភៈ ឆ្នាំ 2022 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន