no-alternative title

កាលបរិច្ឆេទក្នុងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Samsung Galaxy S22 Series ត្រូវបានបញ្ជាក់ច្បាស់ហើយ

កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Samsung Galaxy S22 series ត្រូវទម្លាយជាផ្លូវការណ៍ហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍ក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មី  flagship ដែលនោះគឺជាស្មាតហ្វូន Galaxy S22 Series។ សូមជំរាបថា ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទពិតប្រាកដនៅការសម្ពោធព្រឹត្តិការណ៍ Unpacked របស់ខ្លួននៅឡើយទេ គ្រាន់តែនិយាយថា នៅដើមខែនេះ ស្មាតហ្វូន Galaxy S22 Series នឹងបង្ហាញខ្លួនហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានការទម្លាយថា សម្រាប់ការ Pre-Order ទៅលើស្មាតហ្វូន Samsung Galaxy S22 series ត្រូវបានគេរំពឹងថា គឺចាប់ពីថ្ងៃទី 9 ខែកុម្ភៈ ហើយការដឹកជញ្ជូនទៅលើស្មាតហ្វូននេះ គឺនឹងធ្វើឡើងចាប់ពីថ្ងៃទី 21 ខែកុម្ភៈខាងមុខ។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung ក៏មិនបានបដិសេធទៅលើការបែកធ្លាយនេះនោះទេ ។

បើយោងតាមការបង្ហោះនៅក្នុងប្លុកមួយដែលបញ្ជាក់ដោយប្រធានផ្នែក MX Business របស់ក្រុមហ៊ុន Samsung Electronics លោក TM Roh បានទម្លាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះ។ នៅក្នុងព្រឹត្តិការណ៍ Unpacked នេះ នឹងមានបង្ហាញវត្តមានរបស់ស្មាតហ្វូន S Series ក្នុងនោះក៏អាចនឹងមានវត្តមានរបស់ស្មាតហ្វូន  Galaxy S22 Ultra ដែលនឹងបង្ហាញខ្លួនផងដែរ។

ស្មាតហ្វូន Galaxy S22 Ultra នឹងមានការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូនត្រកូល Note របស់ក្រុមហ៊ុន Samsung នោះគឺ Galaxy Note20 Ultra ។ ដូចនេះ ក្រុមហ៊ុន Samsung អាចនឹងត្រៀមប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  Galaxy S22 Ultra សម្រាប់ជំនួសវត្តមានរបស់ស្មាតហ្វូន  S22 Note ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន