no-alternative title

Samsung ប្រកាសបើកកក់ទុកមុនទៅលើ Galaxy S22 និង Tab S8 Ultra ហើយបន្ទាប់ពីការបញ្ចេញនូវកាលបរិច្ឆេតនៃព្រឹត្តិការណ៍ Galaxy Unpacked

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានចេញមកបញ្ជាក់ជាផ្លូវការណ៍អំពីកាលបរិច្ឆេតនៃការសម្ពោធនូវព្រឹត្តិការណ៍ Galaxy Unpacked 2022 របស់ខ្លួន ដែលនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខនេះ ដែលកម្មវិធីនេះ គឺជាវេទិកាបង្ហាញចេញជាផ្លូវការណ៍នូវស្មាតហ្វូន Samsung Galaxy S22 Series របស់ខ្លួន ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នៅមិនទាន់បញ្ចេញនូវថ្ងៃប្រកាសច្បាស់លាស់នៅឡើយទេ។ នៅពេលនេះ ក្រុមហ៊ុននេះបានបញ្ចេញនូវការប្រកាសបើកកក់ទុកមុនទៅលើ Galaxy S22 និង Tab S8 Ultra ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ចេញព័ត៌មាននៅថ្ងៃនេះ បានសសេរថា ស្មាតហ្វូន Galaxy S22, Galaxy S22+ និង Galaxy S22 Ultra រួមជាមួយនិងថេប្លេត Galaxy Tab S8 Series គឺត្រូវបានក្រុមហ៊ុនប្រកាសបើកកក់ទុកមុនទៅលើផលិតផលថ្មីទាំងនេះហើយ។ ក្រុមហ៊ុន Samsung បានចេញនូវប្រូម៉ូសិនមួយដែលមានឈ្មោះថា “exclusive offers” ដោយមិនទាន់មានការបញ្ចេញតម្លៃ ផលិតផលទាំងនោះទេ ដោយគ្រាន់តែតម្រូវអោយអតិថិជន កក់ប្រាក់ចំនួន $50 ដុល្លារប៉ុណ្ណោះ។ សម្រាប់ការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី 08 ឬ 09 ខែកុម្ភៈ ឆ្នាំ 2022 ខាងមុខនេះហើយ។

Galaxy S22 Series ត្រូវបានគេបក្ជាក់ថា នឹងបំពាក់ឈីប Qualcomm Snapdragon 8 Gen 1 ខណៈដែលទីផ្សារមួយចំនួន នឹងប្រើឈីប Exynos 2200 ហើយស្មាតហ្វូននេះ នឹងប្រើប្រាស់នូវរ៉េមទំហំ 12GB និងមេម៉ូរីទំហំ 512GB storage។ ស្មាតហ្វូនថ្នាក់ប្រណិតនេះ នឹងរត់ជាមួយ Android 12 ដែលផ្អែកជាមួយស្បែក One UI 4.0. ជំនាន់ចុងក្រោយតែម្តង។ ហើយសម្រាប់ស្មាតហ្វូន Galaxy S22 Ultra វិញ គឺនឹងមានការភ្ជាប់ជាមួយប៊ិក S Pen Stylus និងមានថ្មទំហំ 5,000mAh ដែលទ្រទ្រង់ជាមួយកម្លាំងសាក 45W super-fast charging។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន