no-alternative title

ស្មាតហ្វូន Xiaomi ត្រូវបានគេទម្លាយថា នឹងបំពាក់នូវឈីប Snapdragon 7 Gen 1 និងឈីប Dimensity 8000 រួមជាមួយនិងចំណុចសំខាន់ៗជាច្រើន

នៅពេលនេះ ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមចូលប្រឡូកចូលទីផ្សារស្មាតហ្វូនសម្រាប់ឆ្នាំ 2022 ហើយ ដោយវត្តមានស្មាតហ្វូនដំបូងនោះ Xiaomi 12 Series ដែលនេះគឺជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន នឹងមានចេញលក់នៅលើទីផ្សារប្រទេសចិន ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 1 និងមានអេក្រង់ LTPO 2.0 AMOLED ហើយថែមទាំងប្រើប្រាស់នូវកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ចំនួន 3 គ្រាប់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងរយៈពេល 11 ខែនៅក្នុងឆ្នាំ 2022 នេះ ក្រុមហ៊ុននេះនៅមិនទាន់មានការបញ្ជាក់ថា នឹងបង្ហាញវត្តមានស្មាតហ្វូនម៉ូដែលណាខ្លះនោះទេ ប៉ុន្តែបើយោងតាមព័ត៌មានថ្មីចេញប្រទេសចិននៅពេលនេះ គឺបានបញ្ចេញនូវព័ត៌មានសំខាន់ៗមួយស្មាតហ្វូនរបស់ Xiaomi ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំនេះហើយ។

យោងតាមការបង្ហាញចេញពីអ្នកទម្លាយដ៏ល្បីឈ្មោះបំផុត Digital Chat Station នៅលើបណ្តាញ Weibo របស់លោកនោះ គឺមានការបញ្ចេញនូវរូបភាព Screenshot របស់ស្មាតហ្វូនជំនាន់ទី 12 ជាមួយនិងឈ្មោះរបស់ស្មាតហ្វូនថ្មីៗនេះហើយ ដែលថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ កំពុងស្ថិតនៅក្នុងដំណើរការផងដែរ។ នៅលើតារាងខាងលើនេះ គឺបានបង្ហាញនូវឈ្មោះស្មាតហ្វូនចំនួន 4 ដូចជា Xiaomi “munch”, “rubens”, “matisse” និង “fog”។ ស្មាតហ្វូនទាំង 4 ត្រូវបានគេសសេរថា នឹងប្រើប្រាស់សម្រាប់ស្មាតហ្វូន Redmi K50 Series ដែលមានដូចជា Standard Redmi K50, the Redmi K50 Pro, the Redmi K50 Pro Plus និង the Redmi K50 Gaming Edition។

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ធ្លាប់ប្រកាសជាផ្លូវការណ៍ថា ខ្លួននឹងមានស្មាតហ្វូនដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 8 Gen 1 និង MediaTek Dimensity 9000 ដែលក្នុងនោះ នឹងស្មាតហ្វូនមួយនៅក្នុងចំណោម គឺស្មាតហ្វូន Redmi K50 Series។ Digital Chat Station បានបន្ថែមនៅលើ Weibo ថា សម្រាប់ស្មាតហ្វូន Redmi K50 Models គឺក្រុមហ៊ុននឹងប្រើប្រាស់ឈីបផ្សេងងគ្នា ដោយមួយប្រើប្រាស់ឈីប Snapdragon 870 និងមួយទៀតប្រាស់ MediaTek Dimensity 8000។

សម្រាប់ស្មាតហ្វូនពីរម៉ូដែលផ្សេងទៀត គឺនឹងមានឈ្មោះ Xiaomi “thor” និង “loki” ត្រូវបានគេនិយាយថា គឺជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុន Xiaomi ដែលស្ថិតនៅក្នុងលំដាប់ថ្នាក់ស្មាតហ្វូនដែលមានកាមេរ៉ាលំដាប់ខ្ពស់។ បើតាម Digital Chat Station គឺបានសង្កត់ធ្ងន់ថា ស្មាតហ្វូនទាំងពីរនេះ នឹងបំពាក់នូវបន្ទៈឈីប Qualcomm Snapdragon 8 Gen 1 និងមានការបំពាក់សិនស័រកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ ដែលផ្តល់នូវបទពិសោធន៍ល្អបំផុតនៅក្នុងការថតរូប។

បន្ថែមពីនេះ ក៏នូវមានស្មាតហ្វូនចំនូន 6 ម៉ូដែលផ្សេងទៀត ដែលមានឈ្មោះថា Xiaomi “light”, “thunder”, “zizhan”, “zijin”, “taoyao” និង “opal” ។ ស្មាតហ្វូនទាំង 6 ម៉ូដែលនេះ មានដូចជា Xiaomi Mi MIX Flip និង Fold 2, ហើយនិងស្មាតហ្វូនថ្នាក់កណ្តាលរបស់ Xiaomi ស្ថិតនៅក្នុងម៉ូដែល Redmi Note 12 series។ Digital Chat Station បាននិយាយថា ស្មាតហ្វូនបត់បានរបស់ Xiaomi នៅក្នុងឆ្នាំនេះ គឺប្រើប្រាស់ឈីប the Qualcomm Snapdragon 8 Gen 1 ខណៈដែល Redmi Note 12 series ទំនងជាងប្រើប្រាស់ឈីប Snapdragon 7 Gen 1។

គួរបកញ្ជាក់ថា ក្រុមហ៊ុន Xiaomi គឺបានបញ្ជាក់រួចមកហើយថា ខ្លួននឹងប្រកាសចេញនូវស្មាតហ្វូន Redmi K50 series នៅក្នុងខែកុម្ភៈខាងមុខនេះ។ បើតាមការទម្លាយថា ស្មាតហ្វូនមួយនៅក្នុងចំណោម Redmi K50 series ដែលនឹងបង្ហាញចេញនៅខែក្រោយនេះ គឺនឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 1 និងមានថ្មទំហំ 4,700mAh ដែលគាំទ្រនូវកម្លាំងសាក 120W fast charging និងមានការប្រើប្រាស់បន្ទះត្រជាក់ dual VC liquid-cooling ទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន