យោងតាមរបាយការណ៌ថ្មីមួយដែលចេញផ្សាយនៅក្នុងថ្ងៃនេះ បានទម្លាយថា ស្មាតហ្វូន OPPO Reno7 Series នឹងមានវត្តមាននៅលើទីផ្សារប្រទេស ឥណ្ឌានៅសប្តាហ៌ដំបូងនៃខែកុម្ភៈឆ្នាំ 2022 ខាងមុខនេះហើយ ដោយថែម ទាំងមានការ ព្យាករណ៍ថា ក្រុមហ៊ុន OPPO នឹងបង្ហាញវត្តមានស្មាតហ្វូននេះ នៅចន្លោះថ្ងៃទី 4 ឬ ទី 5 ខែកុម្ភៈ។ គួរបញ្ជាក់ថា ស្មាតហ្វូន Reno7 និង Reno7 Pro ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅក្នុងប្រទេសចិនកាលពីខែធ្នូរ ឆ្នាំ 2021 កន្លងទៅ ហើយនិងបន្តទៅប្រទេសឥណ្ឌាឆាប់ៗនេះ។
នៅថ្ងៃនេះ លោក Yogesh Brar បានទម្លាយនូវព័ត៌មានថ្មីថា ស្មាតហ្វូន Reno7 SE នឹងប្រកាសចេញ នៅក្នុង ពេលឆាប់ៗនេះហើយ។ សូមជំរាបថា ស្មាតហ្វូន Reno7 SE បានបង្ហាញខ្លួនជាមួយនិងស្មាតហ្វូន Reno7 និង Reno7 Pro នៅក្នុងប្រទេសចិន។ អ្នកទម្លាយបន្តថា ស្មាតហ្វូន Reno7 Series នឹងមានតម្លៃចន្លោះ Rs 25,000 (~$336) ទៅតម្លៃ Rs 45,000 (~$605)។ មានការរំពឹងថា ស្មាតហ្វូន Reno7 SE នឹងមានតម្លៃចាប់ពី Rs 25,000 (~$336) ឡើងទៅ។
OPPO Reno7 SE បានបង្ហាញវត្តមាននៅក្នុងប្រទេសចិនជាមួយនិងអេក្រង់ទំហំ 6.43 អ៊ីង AMOLED បង្ហាញចេញបានក្នុងកម្រិត FHD+ ល្បឿន 90Hz រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃក្រោមេអក្រង់ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 16-Megapixel front camera និងមានកាមេរ៉ាក្រោយទំហំ 48-Megapixel (main)+2-megapixel (depth)+2-megapixel (macro)។ ស្មាតហ្វូននេះដំណើរការជាមួយបន្ទះឈីប Dimensity 900 និងមានរ៉េមទំហំ 8GB និងមានមេម៉ូរីទំហំ 128GB ហើយនិងទំហំ 256GB ព្រមទាំងរត់លើ Android 11 OS និងមានថ្មទំហំ 4,500mAh battery ដែលមានការទ្រទ្រង់នូវកម្លាំងសាក 33W fast charging ផងដែរ។
ជាមួយគ្នានេះ អ្នកទម្លាយរូបនេះ បានបន្តថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ គឺបាននឹង កំពុងតែធ្វើតេស្ត ទៅលើស្មាតហ្វូនជំនាន់ថ្មី Find X5 series នៅក្នុងប្រទេសឥណ្ឌាផងដែរ India ដោយស្មាត ហ្វូននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារមួយនេះ។ គួរបញ្ជាក់ថា ស្មាតហ្វូន Find X2 ត្រូវបានក្រុមហ៊ុនប្រកាស ចេញនៅប្រទេសឥណ្ឌាក្នុងខែមិថុណាឆ្នាំ 2020 ប៉ុន្តែក្រុមហ៊ុននេះ មិនបានប្រកាសចេញស្មាតហ្វូនម៉ូដែល Find X3 series នៅក្នុងប្រទេសនេះនោះទេ។ សម្រាប់វត្តមានរបស់ Find X5 series ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន នៅចិននាខែកុម្ភៈខាងមុខនេះ ដូច្នេះមានការព្យាករណ៍ថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមានលើទីផ្សារសកលនៅក្នុង ខែមីនាឆ្នាំនេះហើយ។