no-alternative title

Xiaomi MIX 5 និង vivo NEX 5 នឹងក្លាយជាកំពូលស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតសម្រាប់ឆ្នាំ 2022

ក្រុមហ៊ុន Xiaomi និង vivo ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានកំពូលស្មាតហ្វូនបំពាក់ប្រព័ន្ធកាមេរ៉ាខ្លាំង និងល្អបំផុតនាពេលកន្លងមកជាមួយនឹងវត្តមាន Xiaomi Mi 11 Ultra និង vivo X70 Pro+។ ហើយក្នុងឆ្នាំ 2022 នេះវិញ ក្រុមហ៊ុនផលិតស្មាតហ្វូនចិនទាំងពីរនេះ ក៏នឹងធ្វើឲ្យកក្រើកពិភពស្មាតហ្វូនជាថ្មីទៀតជាមួយនឹងវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មីដែលបំពាក់ប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំងក្លា និងល្អបំផុតជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពចេញពីប្រទេសចិនតាមរយះគណនី Digital Chat Station បានឲ្យដឹងថា ក្រុមហ៊ុន Xiaomi ត្រៀមបញ្ចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ាក MIX 5 និង vivo ក៏ត្រៀមបញ្ចេញអាវុធថ្មីរបស់ខ្លួនផងដែរម៉ាក NEX5 ផងដែរ។ ប្រភពដដែលនេះបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនទាំងពីរនេះក៏នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូន Android ដែលមានស្មាតហ្វូនបំពាក់ប្រព័ន្ធកាមេរ៉ាល្អបំផុតក្នុងឆ្នាំ 2022 ថែមទៀតផងជាមួយកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលខាងលើនេះ។

ទាំង Xiaomi និង vivo ត្រូវបានគេដឹងថា នឹងប្រើបច្ចេកវិទ្យាសែនស័រថ្មីកម្រិតខ្ពស់ទំហំធំបំផុតសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ពួកគេជាមួយបច្ចេកវិទ្យា focal-lengths ដែលជំនួយឲ្យការថតរូប និងវីដេអូនៅទីតាំងខ្សោយពន្លឺទទួលបានកម្រិតពន្លឺភ្លឺច្បាស់ខ្ពស់បំផុត ក៏ដូចជាការបង្កើនផលិតភាពកាន់តែប្រសើរទៅលើសមត្ថភាពលែន Ultra-wide, Normal និង Telephoto ផងដែរ។

បើតាមប្រភពព័ត៌មានចចាមអារាមដែលបានចេញផ្សាយថ្មីៗនេះ បានបង្ហើបឲ្យដឹងថា Xiaomi ត្រៀមចាប់ដៃសហការជាមួយក្រុមហ៊ុនផលិតកាមេរ៉ាអាល្លឺម៉ង Leica នៅខណៈដែល vivo នឹងបន្តចាប់ដៃគូសហការជាមួយក្រុមហ៊ុន Zeiss ដដែល។ Digital Chat Station បានបន្ថែមថា Xiaomi MIX5 និង  vivo NEX 5 ក៏នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត និងមានថ្មទំហំធំកាន់ថាមពលប្រើប្រាស់បានយូរថែមទៀតផង។ ទោះជាយ៉ាងណាប្រភពមិនបានបង្ហើបព័ត៌មានលម្អិតទាក់ទងនឹងគុណសម្បត្តិរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនទាំងពីរនេះនៅឡើយទេ។ ដូច្នេះ មានតែរងចាំការបញ្ចេញព័ត៌មានចេញពីក្រុមហ៊ុន Xiaomi និង vivo ផ្ទាល់ សម្រាប់គុណម្បត្តិនានាដែលនឹងមានមកជាមួយកំពូលស្មាតហ្វូនទាំងពីរស៊េរីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន