no-alternative title

កំពូលស្មាតហ្វូន Xiaomi 12 Ultra ត្រូវគេទម្លាយថា នឹងចេញលក់នៅខែក្រោយជាមួយនិងតម្លៃចាប់ពី 885 ដុល្លារឡើងទៅ!

នៅពេលនេះ បន្ទះឈីបថ្នាក់ខ្ពស់ Qualcomm Snapdragon បានក្លាយជាបន្ទះឈីបដ៏ខ្លាំងក្លាសម្រាប់ស្មាតហ្វូន Android ។ យ៉ាងណាមិញ បន្ទះឈីប Snapdragon 8 Gen 1 នៅមិនទាន់អាចបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់បានទេដោយសារតែសមត្ថភាពរបស់វាគឺទាបជាងបន្ទះឈីប Dimensity 9000 SoC។ ក្រុមហ៊ុន Qualcomm ក៏កំពុងតែធ្វើការនៅលើបន្ទះឈីប Snapdragon 8 Gen 1+ ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 4nm របស់ក្រុមហ៊ុន TSMC ។

តាមការបញ្ចាក់នៅក្នុងរបាយការណ៍ជាច្រើន បន្ទះឈីប Snapdragon 8 Gen 1+ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 20 ខែឧសភានេះ។ ស្មាតហ្វូនថ្មីនេះ ដែលមានបន្ទះឈីប Processor នេះ នឹងបង្ហាញខ្លួននៅលើទីផ្សារក្រោយថ្ងៃទី 20 ខែឧសភានេះ។ តាមការទម្លាយរបស់  xiaomiui នោះសម្រាប់ Software Version ចុងក្រោយបំផុតរបស់ស្មាតហ្វូន Xiaomi 12 Ultra គឺ V13.0.0.3.SLACNXM ។ សម្រាប់ version នេះ នៅមិនទាន់ដាក់អោយប្រើប្រាស់នៅឡើយទេ នេះមានន័យថា ស្មាតហ្វូន Xiaomi 12 Ultra អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមិថុនា ឬកក្កដាខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា កំពូលស្មាតហ្វូន Xiaomi 12 Ultra មានអេក្រង់  6.73 អ៊ីង បង្ហាញចេញបានទំហំ 3200x1440px។ ស្មាតហ្វូន Flagship ថ្មីនេះ មានអេក្រង់ LTPO 2.0 AMOLED ជាមួយនឹងកម្រិត Refresh Rate 120Hz។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 8 Gen 1+ ដែលអាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភាខាងមុខនេះ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 50-Megapixel, 48-Megapixel ultra-wide-angle និង  48-Megapixel telephoto ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 48-Megapixel selfie ។

សម្រាប់សេនស័ររូបភាពវិញនោះ ស្មាតហ្វូន Xiaomi 12 Ultra នេះ នឹងមានបន្ទះឈីប Surge C2 ISP ដែលអភិវឌ្ឍដោយក្រុមហ៊ុន Xiaomi ជាលើកដំបូងបំផុត។ ខាងក្រោមនេះគឺជាតម្លសរបស់ស្មាតហ្វូន Xiaomi 12 Ultra ។

8GB+256GB – 5999 yuan ($885)

12GB+256GB – 6499 yuan ($959)

12GB+512GB – 6799 yuan ($1,003)

16GB+512GB – 7299 yuan ($1,077)

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន