no-alternative title

realme 9 និង realme 9 5G បង្ហាញខ្លួននៅអ៊ឺរ៉ុបជាមួយនឹងបន្ទះឈីប Snapdragon 695 SoC និងមានថ្មទំហំ 5000mAh

នៅថ្ងៃនេះ ក្រុមហ៊ុន realme បានរៀបចំនូវព្រឹត្តិការណ៍ដ៏ពិសេសមួយនៅអ៊ឺរ៉ុប ដើម្បីប្រកាសចេញវត្តមានស្មាតហ្វូន realme 9 និង realme 9 5G របស់ខ្លួន។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ទើបតែបានបង្ហាញខ្លួនរួចហើយនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូន realme 9 Series ដែលបង្ហាញខ្លួននៅថ្ងៃនេះ គឺត្រូវបានគេដាក់អោយដំណើរការជាមួយនឹងបន្ទះឈីប Qualcomm Snapdragon processors និងថាមពលថ្មទំហំ 5,000mAh។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme 9 4G មានអេក្រង់ AMOLED ខណៈដែលស្មាតហ្វូន realme 9 5G  មានអេក្រង់ LCD ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate។ ស្មាតហ្វូន realme 9 4G មានអេក្រង់  6.5 អ៊ីង Super AMOLED ជាមួយនឹងកម្រិតអេក្រង់  90Hz refresh rate និងកម្រិតឆ្លើយតប 360Hz touch sampling rate។ អេក្រង់នេះការពារដោយកញ្ចក់  Gorilla Glass 5 ។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 680 processor រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB។

ស្មាតហ្វូន realme 9 4G នេះមានកាមេរ៉ាទំហំ 108 MP Samsung ISOCELL HM6 image sensor និងមានបំពាក់នូវបច្ចេកវិទ្យា NonaPixel Plus ដែលអាចបង្កើននូវពន្លឺដល់ទៅ 123% ថែមទៀតផង។ សម្រាប់គ្រាប់ទីពីរមានកាមេរ៉ា 8MP Ultra-wide-angle និងគ្រាប់ទីបីមានទំហំ 2MP Macro។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 18W Charging។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ realme UI 3.0 ផ្អែកនៅលើ Android 12។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងវិមាត្រ 160.2x73.3x8mm និងទម្ងន់ 178g។ ស្មាតហ្វូន realme 9 នេះមាន 3 ពណ៌គឺ  Meteor Black, Sunburst Gold និង Stargaze White ។

ស្មាតហ្វូន realme 9 5G នេះ មានអេក្រង់ទំហំ 6.6 អ៊ីង LCD ជាមួយនឹងកម្រិតភាពច្បាស់ 1080p ជាមួយនឹង 120Hz refresh rate និងមានកម្រិតឆ្លើយតប 240Hz touch sampling rate។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 695 chipset រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB ។ បន្ទះឈីប Snapdragon 695 SoC នេះមាន 2x Kryo Gold 2.2 GHz + 6x Kryo Silver 1.8 GHz CPU ។ វាក៏មាន 3GB Dynamic RAMផងដែរ។

ស្មាតហ្វូន realme 9 5G នេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP, 2MP Macro និង 2MP black and white portrait ខណៈដែលនកាមេរ៉ាខាងមុខមានទំហំ 16MP ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 18W charging ។ ស្មាតហ្វូន realme 9 5G ប្រើប្រាស់នូវ  realme UI 3.0 ផ្អែកនៅលើ Android 12 ផងដែរ។ ស្មាតហ្វូននេះ មាន 2 ពណ៌គឺ Meteor black និង stargaze white ។ ស្មាតហ្វូននេះមានវិមាត្រ  164.3x75.6x8.5mm និងទម្ងន់ 191g ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន