Moto G82 បង្ហាញវត្តមានជាផ្លូវការជាមួយកាមេរ៉ាទំហំ 50MP មានមុខងារទប់លំនឹង OIS និងមានតម្លៃខ្ទង់ 330 យូរ៉ូ

ថ្មីៗនេះ ក្រុមហ៊ុន Motorola ទើបតែប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មរបស់ខ្លួនដែលមាន ឈ្មោះថា Moto G82។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានការតម្លើងនូវកាមេរ៉ាគោលដែល ទំហំ 50MP ភ្ជាប់ជាមួយនិងមុខងារ OIS រួមនិងអេក្រង់ OLED screen និងមានថ្មទំហំធំដែលនេះគឺជា ចំណុចល្អបំផុតសម្រាប់ការលក់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Moto G82 គឺមានអេក្រង់ទំហំ 6.6 អ៊ីង OLED screen បង្ហាញចេញបានក្នុងកម្រិត FHD+ resolution ជាមួយនិងល្បឿន 120Hz refresh rate។ ក្រុមហ៊ុន Motorola ក៏បានបញ្ជាក់បន្ថែមថា អេក្រង់របស់ស្មាតហ្វូននេះ ក៏នឹងមានការតម្លើងនូវ 100% DCI-P3 gamut coverage ថែមទៀតផង។ ស្មាតហ្វូន Moto G82 ប្រើប្រាស់បន្ទះឈីប Snapdragon 695 សម្រាប់ទីផ្សារតំបន់អឺរ៉ុប និងមានការ បំពាក់នូវរ៉េមទំហំ 6GB ហើយនិងមានមេម៉ូរីទំហំ 128GB និងអាចបន្ថែមមេម៉ូរីក្រៅបាន។

ជាមួយគ្នានេះ ស្មាតហ្វូននេះ ក៏មានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃក្រោមអេក្រង់នៅផ្នែកចំហៀងផង ដែរ។ និយាយពីផ្នែកខាងក្រោយស្មាតហ្វូនេះ គឺដំណើរជាមួយនិងកាមេរ៉ាគោលទំហំ 50MP មានការគាំទ្រដោយមុខងារទព់លំនឹង OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 8MP ultra-wide shooter ដែលអាចថតបាន 118-degree FoV រួមនិងគ្រាប់ទីបីទំហំ 2MP macro snapper។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 16MP។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានភ្ជាប់នូវកម្លាំងសាក 30W TurboPower standard។

បន្ថែមពីនេះក៏នូវមានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា Dual SIM និងរន្ធ micro SD, រន្ធ 3.5mm audio jack និងរត់ជាលើ Android 12 ផ្អែកលើ My UX ផងដែរ។ Moto G82 មានពណ៌ Gray និង ពណ៌ស មានតម្លៃ €329.99 នៅលើទីផ្សារអឺរ៉ុប។ ស្មាតហ្វូននេះក៍នឹងមានលក់នៅលើតាមទីផ្សារមួយចំនួនផងដែរ ក្នុងនោះមានដូចជា Latin America, Asia, India និង Middle East។ 

 

ព័ត៌មានពាណិជ្ជកម្ម