no-alternative title

Google Pixel 6a នឹងបំពាក់នូវប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ជំនាន់ថ្មីដែលធ្វើការប្រសើរជាងនៅលើជំនាន់ Pixel 6 Series

ក្រុមហ៊ុន Google បានប្រកាសចេញកំពូលស្មាតហ្វូន Google Pixel 6 និង Pixel 6 Pro ដែលបំពាក់នូវផ្នែក Hardware ដែលមានសមត្ថភាពខ្លាំងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែ ស្មាតហ្វូនជំនាន់ថ្មីចេញពីក្រុមហ៊ុនរុករកលើប្រព័ន្ធអ៊ីនធ័រណិតជួរមុខគេក្នុងពិភពលោកមួយនេះ កើតមានបញ្ហាមួយដែលធ្វើឲ្យអ្នកគាំទ្រស្មាតហ្វូន Pixel មិនសប្បាយចិត្តនោះគឺទៅលើប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ដំណើរការមិនប្រក្រតីជូនស្គាល់ជូនមិនស្គាល់ ឬក៏ដំណើរការយឺតជាដើម ទោះបីជា Google បានបញ្ចេញកំណែប្រែ Update Software ដើម្បីដោះស្រាយបញ្ហានេះក្តី ក៏នៅតែមិនទទួលបានផលល្អដូចការំពឹងទុកឡើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញបើតាមប្រភពព័ត៌មានបាននិយាយថា Google អាចនឹងបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ Pixel 6 Series គឺ Pixel 6a ដើម្បីលោងចិត្តអ្នកប្រើប្រាស់របស់ខ្លួនវិញ។ ប្រភពបានបន្តថា ចំពោះ Pixel 6a ជំនាន់ថ្មី គឺនឹងបំពាក់នូវប្រព័ន្ធសែនស័រស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ថ្មីដែលធ្វើការបានល្អប្រសើរជាងនៅលើជំនាន់មុន ដោយមិនប្រើសែនស័រ In-Display ដែលបានប្រើនៅលើ Pixel 6 Series នោះទេ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Google ផ្ទាល់។

យោងទៅលើប្រភពព័ត៌មានបានឲ្យដឹងថា Google ទំនងជានឹងប្រកាសចេញ Pixel 6a នៅថ្ងៃទី 28 ក្នុងខែកក្តដា ឆ្នាំ 2022 ខាងមុខនេះ។ស្មាតហ្វូន Google Pixel 6a ត្រូវបានគេដឹងថា គឺមានការឌីស្សាញរូបរាងខាងក្រៅស្រដៀងគ្នានឹងជំនាន់មុនរបស់វា។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានអេក្រង់ទំហំ 6.1 អ៊ីញជាមួយល្បឿន refresh rate 60Hz និងការពារដោយកញ្ចក់ Corning Gorilla Class 3។ 

Pixel 6a នឹងបំពាក់ឈីប Tensor ដូច Pixel 6 និង 6 Pro ដែរ និងមានរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB។ ហើយសម្រាប់ប្រព័ន្ធកាមេរ៉ាវិញ នឹងបំពាក់សែនស័រ Sony IMX363 ទំហំ 12.2MP រួមនិងសែនស័រ Ultra-wide ទំហំ 12MP។ ចំនែកកាមេរ៉ាសែលហ្វីអាចនឹងមានទំហំ 8MP។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានថ្មទំហំ 4400mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 25W Fast Charging។ Google Pixel 6a អាចនឹងមានជម្រើសតែមួយម៉ូដែលប៉ុណ្ណោះជាមួយជម្រើសពណ៌ចំនួន 3 ដូចរៀមច្បងរបស់វាដែរ គឺខ្មៅ ស និងបៃតងស្រាល។ ចំពោះតម្លៃវិញ ត្រូវបានគេប៉ាន់ប្រមាណថាអាចនឹងមានតម្លៃប្រហែល $449  ហើយអាចនឹងបើកឲ្យធ្វើការបញ្ជាទិញមុនបានចាប់ពីថ្ងៃទី 21 ខែកក្តដាទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន