no-alternative title

realme Narzo 50 5G បានឆ្លងកាត់វិញ្ញាបនប័ត្រ NBTC, EEC និង Bluetooth SIG ហើយ ខណៈការប្រកាសចេញនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ

realme Narzo 50 5G ស្មាតហ្វូនជំនាន់ថ្មីនឹងមកដល់ក្នុងខែឧសភានេះហើយ។ ទន្ទឹមនឹងនេះស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានឆ្លងកាត់វិញ្ញាបនប័ត្របញ្ជាក់ការផលិតពីស្ថាប័នពាក់ព័ន្ធមួយចំនួនរួចរាល់ហើយដូចជាស្ថាប័ន NBTC, EEC និង Bluetooth SIG ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មាន MySmartPrice បានចុះផ្សាយថា realme Narzo 50 5G ត្រូវបានចុះបញ្ចីរបស់ស្ថាប័ន EEC និង Bluetooth SIG ជាមួយនឹងលេខកូដសំគាល់ម៉ូដែលថា RMX3572 នៅខណៈដែរនៅលើបញ្ចីរបស់ NBTC បានបញ្ជាក់ផ្លូវការណ៍ថា ជាម៉ូដែល Narzo 50 5G។ យ៉ាងណាមិញនៅលើបញ្ចីរបស់ស្ថាប័នទាំងបីខាងលើមិនបានបញ្ជាក់ពីគុណសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះនោះទេ។ ដោយឡែកបើតាមប្រភពព័ត៌មានចចាមអារាមដែលបានចេញផ្សាយថ្មីៗនេះ បានឲ្យដឹងថា realme Narzo 50 5G នឹងបំពាក់អេក្រង់ទំហំ 6.6 អ៊ីញ  OLED Display គាំទ្រកម្រិតបង្ហាញ FHD+ ជាមួយល្បឿន refresh rate 90Hz។ 

ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងដំឡើងមកជាមួយបន្ទះឈីប MediaTek Deminsity 810 SoC ជាមួយអង្គក្រាហ្វិច Mali-G57។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីទំហំរ៉េម និងអង្គផ្ទុកក្នុងម៉ាស៊ីននោះទេ។ សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូបវិញ Narzo 50 5G អាចនឹងមានកាមេរ៉ាក្រោយពីរគ្រាប់ដោយប្រើសែនស័រមេទំហំ 13MP និងមានកាមេរ៉ាសែលហ្វីទំហំ 8MP។ ចំពោះថ្មអាចនឹងមានទំហំ 5,000mAh និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 33W។ realme នឹងបញ្ចេញស្មាតហ្វូនម៉ាក Narzo 50 5G ផ្លូវការណ៍នៅថ្ងៃទី 18 ខែឧសភា ឆ្នាំ 2022 សប្តាហ៍ក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន