no-alternative title

កាមេរ៉ាសែលហ្វីរបស់ iPhone 14 Series អាចនឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន LG Innotek និង Sharp

បើតាមប្រភពរបាយការណ៍ចេញពីប្រទេសកូរ៉េខាងត្បូងបាននិយាយថា ផ្នែកសំខាន់មួយក្នុងចំនោមផ្នែកសំខាន់ៗមួយចំនួនទៀតដែលត្រូវបានធ្វើការ Upgrades នៅលើគ្រួសារស្មាតហ្វូន iPhone 14 Series គឺកាមេរ៉ាសែលហ្វី។ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បាននឹងកំពុងស្វែករកការទិញនូវសែនស័រកាមេរ៉ាសែលហ្វីដែលមានគុណភាពខ្ពស់បំផុតសម្រាប់បំពាក់នៅលើ iPhone 14 Series។ ដែលតាមដឹងក្រុមហ៊ុនបិតាបច្ចេកវិទ្យារបស់អាមេរិកនេះបាននឹងកំពុងស្វែងរកការផ្គត់ផ្គង់សែនស័រសែលហ្វីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន LG Innotek ក៏ដូចជាក្រុមហ៊ុន Sharp ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រសិនបើព័ត៌មានខាងលើនេះ គឺការពិតមែននោះ បញ្ជាក់ថា នេះជាលើដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់សែនស័រកាមេរ៉ាសែលហ្វីរបស់ iPhone ដែលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីនេះ Apple ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងធ្វើការរចនាជាមួយនឹងកាមេរ៉ាសែលហ្វីដែលមានគុណភាពខ្ពស់បំផុតសម្រាប់ប្រើនៅលើ iPhone ជំនាន់ថ្មីឆ្នាំ 2022 របស់ខ្លួន។ ដំបូងឡើងប្រព័ន្ធកាមេរ៉ាសែលហ្វីដែលផលិតដោយក្រុមហ៊ុន LG Innotek ត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមប្រើនៅលើ iPhone 15 Series ដែលចេញនៅឆ្នាំ 2023 ឯណោះទេ ប៉ុន្តែ Apple បានរំកឹលកាលវិភាគរបស់ខ្លួនមកមុខវិញ ដូច្នេះ សែនស័រសែនហ្វីថ្មីដំបូងរបស់ LG Innotek ច្បាស់ណាស់គឺចាប់ផ្តើមប្រើក្នុងឆ្នាំនេះនៅលើគ្រួសារ iPhone 14 Series។

សម្រាប់ហេតុផលដែល Apple សម្រេចចិត្តរកជំនួយក្នុងការផ្គត់ផ្គង់សែនស័រកាមេរ៉ាសម្រាប់ iPhone 14 Series ដោយសារតែសែនស័រកាមេរ៉ាសែលហ្វីដែលផលិតដោយក្រុមហ៊ុនចិនដែលមិនត្រូវបានប្រភពបញ្ចេញឈ្មោះកើតមានបញ្ហានៅក្នុងដំណាក់កាលធ្វើតេស្តសាកល្បង។ ហើយសម្រាប់ការផ្លាស់ប្តូរមកប្រើនូវសែនស័រកាមេរ៉ាថ្មីគុណភាពខ្ពស់នេះត្រូវបានគេដឹងថា នឹងធ្វើឲ្យកាមេរ៉ាសែលហ្វីរបស់ iPhone 14 Series កាន់តែមានសមត្ថភាពខ្លាំង រួមទាំងមានការ Upgrades នៅលើមុខងារសំខាន់ៗមួយចំនួនក្នុងនោះក៏មានមុខងារ autofocus ផងដែរ។ ហើយជាមួយនឹងកាមេរ៉ា upgrades ប្រព័ន្ធកាមេរ៉ាសែលហ្វីនៅលើ iPhone 14 Series ក៏ធ្វើឲ្យតម្លៃរបស់សែនស័រសែលហ្វីថ្លៃជាងសែនស័រដែលប្រើនៅលើ iPhone 13 Series បច្ចុប្បន្នដល់ទៅ 3 ដងឯណោះ។ ដូច្នេះ តម្លៃរបស់ iPhone 14 Series ដែលចេញឆ្នាំនេះ អាចនឹងមានតម្លៃកាន់តែថ្លៃជាងជំនាន់មុនរបស់ពួកវា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន