no-alternative title

OPPO Reno 8 Series បង្ហាញខ្លួនជាផ្លូវការហើយជាមួយនិងអេក្រង់ AMOLED និងមានបីជម្រើសទំហំផ្សេងគ្នា!

កាលពីម្សិលមិញនេះ ស្មាតហ្វូន OPPO Reno 8 series បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសចិន ដែលមានចំនួន 3 ជម្រើសផ្សេងគ្នា គឺមានដូចជា Reno 8, Reno 8 Pro និង Reno 8 Pro+។ ស្មាតហ្វូនទាំងបីគឺមានការបំពាក់នូវសមត្ថភាពខុសៗគ្នា។ ស្មាតហ្វូនជំនាន់ថ្មីរបស់ Reno 7 Series គឺបានប្រកាសចេញជាមួយនិងថេប្លេត OPPO Pad Air ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាដំបូងនេះគឺយើងលើកយកម៉ូដែល OPPO Reno 8 និង 8 Pro មកបង្ហាញមុនគេ ស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់ទំហំ 6.43-inch និងការឌីស្សាញរន្ធ punch-hole នៅលើចំហៀងខាងឆ្វេង ខណៈដែលម៉ូដែល Pro+ គឺមានអេក្រង់ទំហំធំដល់ទៅ 6.7-inches ប៉ុន្តែការឌីស្សាញរន្ធ Punch-Hole គឺនៅចំកណ្តាលអេក្រង់តែម្តង។ អេក្រង់ស្មាតហ្វូនទាំងបីនេះ គឺសុទ្ធតែប្រើប្រាស់អេក្រង់ AMOLED ទាំងអស់ ហើយនិងអាចបង្ហាញចេញបានកម្រិត FHD+ ជាមួយនិងល្បឿន 120Hz refresh rate លើកលែងតែម៉ូដែលស្តង់ថា គឺមានល្បឿន 90Hz។ 

OPPO Reno 8 Series គឺមានការឌីស្សាញជាមួយនិងម៉ូឌុលកាមេរ៉ា squarish-shaped ដែលផុសចេញពីផ្ទៃខ្នងខាងក្រោយតែម្តង ហើយទំហំរបស់ម៉ូឌុលកាមេរ៉ា គឺមានទំហំធំសម្រាប់ Reno 8 និង Reno 8 Pro+។ សម្រាប់ប្រព័ន្ធសុវត្ថិភាពស្មាតហ្វូនទាំងបីនេះ គឺប្រើប្រាស់ការស្កែនម្រាមដៃលើអេក្រង់ទាំងអស់។ OPPO Reno 8 series មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយម៉ូដែលស្តង់ដារ គឺមានទំហំ 50MP,2MP និង 2MP macro ខណៈដែលម៉ូដែៈ Pro និង Pro+ គឺមានការប្រើប្រាស់ដូចគ្នាខុសតែទំហំ 8MP ultra-wide-angle ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងបីមានកាមេរ៉ាមុខទំហំ 32MP selfie snapper ដូចៗគ្នា។ OPPO Reno 8 Series ត្រូបានក្រុមហ៊ុនតម្លើងជាមួយបន្ទះឈីបផ្ទាល់ខ្លួន MariSilicon X ដែលគេដឹងថា គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់ជំនួយដល់ការផលិតរូបភាព និងវីដេអូ។ 

 

ងាកមកកម្លាំងម៉ាស៊ីនវិញស្មាតហ្វូន OPPO Reno 8 ប្រើប្រាស់បន្ទះឈីប Dimensity 1300 SoC ខណៈដែលម៉ូដែល Pro ប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Snapdragon 7 Gen 1 និងម៉ូដែល Pro+ ប្រើប្រាស់នូវ Dimensity 8100-Max។ ស្មាតហ្វូនទាំងបីនេះបំពាក់នូវរ៉េមទំហំ 12GB និងមេម៉ូរីទំហំ 256GB។ Reno 8 Series មានថ្មទំហំ 4,500mAh និងមានការគាំទ្រដោយកម្លាំងសាក 80W fast charging។ 

OPPO Reno 8 មានតម្លៃ Yuan 2,499, Yuan 2,699 និង Yuan 2,999 សម្រាប់ទំហំ 8GB+128GB, 8GB+256GB និង 12GB+256GB។ រីឯ Reno 8 Pro មានតម្លៃ Yuan 2,999, Yuan 3,199 និង Yuan 3,499។ ស្មាតហ្វូនទាំងពីរនេះ មានពណ៌ Clear Sky Blue, Slightly Drunk និង Night Tour Black។ ចំពោះ Reno 8 Pro+ គឺមានតម្លៃ Yuan 3,699 និង 3,999 សម្រាប់ទំហំ 8GB+256GB និង 12GB+256GB និងមានពណ៌ Xiaoyaoqing (mint), Roaming Grey ហើយនិងUndercurrent paint jobs។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន