no-alternative title

គុណសម្បត្តិរបស់ realme Pad X ត្រូវបានគេទម្លាយចេញនៅមុខការប្រកាសមកដល់ដែលត្រូវនៅថ្ងៃទី 26 ខែឧសភាខាងមុខនេះ

ក្រុមហ៊ុន realme បានប្រកាសបញ្ជាក់ផ្លូវការណ៍នៅថ្ងៃប្រកាសចេញ realme Pad X នៅប្រទេសចិន គឺនៅថ្ងៃទី 26 ខែឧសភា ឆ្នាំ 2022។ realme Pad X នឹងក្លាយជា Tablet ដំបូងចេញពីម៉ាកផលិតមួយនេះដែលប្រកាសចេញនៅក្នុងប្រទេសចិនដែលជាស្រុកកំណើតរបស់ខ្លួនផ្ទាល់។ ហើយកាលពីសប្តាហ៍មុននេះ realme បានធ្វើការបង្ហាញចេញពីឌីស្សាញរបស់ឧបករណ៍ស៊េរីថ្មីជាផ្លូវការណ៍ហើយ។ ហើយស្របពេលជាមួយគ្នានេះក៏មានការបង្ហាញចេញពីគុណសម្បត្តិមួយចំនួនផងដែរដូចជា ទំហំអេក្រង់ ថ្ម និងផ្នែកជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងតាមការបង្ហាញដោយគណនី Weibo របស់ realme ឈ្មោះថា Xu Chi Chase បានឲ្យដឹងថា realme Pad X គឺមានថ្មទំហំធំដល់ទៅ 8,340mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 33W Fast Charging។ ហើយបើតាមការបញ្ជាក់ realme Pad X នឹងមានកាមេរ៉ាខាងមុខស្ថិតនៅចំកណ្តាលដូចគ្នានឹង iPad ជំនាន់ថ្មីរបស់ Apple ផងដែរ។ realme Pad X នឹងមានអេក្រង់ទំហំ 11 អ៊ីញ និងជាប្រភេទបន្ទះអេក្រង់ LCD កម្រិត 2K ព្រមទាំងគាំទ្រនៅមុខងារ Sunlight mode និងមុខងារកាត់បន្ថយកម្រិតពន្លឺពណ៌ខៀវ Blue light filter ថែមទៀតផង។

បន្ថែមពីនេះ realme Pad X ក៏នឹងដំឡើងមកជាមួយប្រព័ន្ធ Speaker បំពងសំឡេង 4 គ្រាប់ និងគាំទ្របច្ចេកវិទ្យាសំឡេងកម្រិត Dolby Atmos ថែមទៀតផង រួមនឹងមានរន្ធសម្រាប់ដាក់បន្ថែមទំហំផ្ទុកជាប្រភេទ microSD ផងដែរ។ ទោះជាយ៉ាងណា សម្រាប់បន្ទះឈីបដែលនឹងត្រូវប្រើនៅលើ realme Pad X មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន