no-alternative title

Xiaomi នឹងបំពាក់នូវកាមេរ៉ា Leica នៅលើស្មាតហ្វូនកម្រិត Flagship របស់ខ្លួនចាប់ពីខែកក្កដាខាងមុខនេះ

នៅថ្ងៃនេះក្រុមហ៊ុន Xiaomi បានប្រកាសផ្លូវការណ៍ពីការចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុនផលិតម៉ូឌុលកាមេរ៉ា ដ៏ល្បីរបស់អាល្លឺម៉ង់ម៉ាក Leica នៅក្រោមកិច្ចការអភិវឌ្ឍន៍ផលិតស្មាតហ្វូន Flagship ដែលត្រៀមមកដល់ផ្លូវ ការណ៍នាប៉ុន្មានខែខាងមុខទៀតនេះ។ ក្រុមហ៊ុន Xiaomi បានប្រកាសផ្លូវការណ៍ថា “Long-term strategic Cooperation” ឬ “កិច្ចសហការណ៍ជាយុទ្ធសាស្ត្ររយះពេលយូរ” ជាមួយក្រុមហ៊ុន Leica និងបានប្រកាសបញ្ជាក់ ទៀតថា កិច្ចសហការជាដៃគូរបស់ពួកគេក្នុងការអភិវឌ្ឍន៍ផលិតស្មាតហ្វូនកម្រិត Flagship នឹងត្រូវប្រកាស ចេញនៅក្នុងខែកក្តដាឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការចាប់ដៃសហការលើកនេះ គឺជាក្រុមហ៊ុនទីបួនដែល Leica បានសហការជាមួយសម្រាប់ការផ្គត់ផ្គង់នូវសែន ស័រកាមេរ៉ាទូរស័ព្ទបន្ទាប់ពី Sharp, Huawei, និង Panasonic។ ទោះជាយ៉ាងណាក៏ដោយ Xiaomi មិនបានបង្ហាញព័ត៌មានណាមួយពាក់ព័ន្ធនឹងស្មាតហ្វូនដែលនឹងមកដល់នាពេលខាងមុខនោះទេ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីដែលបំពាក់កាមេរ៉ា Leica ត្រៀមបង្ហាញវត្តមាននាពេលខាងមុខនេះត្រូវបានគេដឹងថា នឹងបំពាក់កំពូលឈីបជំនាន់ថ្មី Snapdragon 8+ Gen 1 ដែលប្រកាសចេញនាពេលថ្មីៗនេះ។ លោក Lei Jun នាយកប្រតិបត្តិនៃក្រុមហ៊ុន Xiaomi បាននិយាយថា ភាពជាដៃគូនឹងផ្តល់នូវការជំរុញយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រការថតរូបភាពចេញពីស្មាតហ្វូន ប៉ុន្តែ លោកមិនបានមិនបង្ហាញព័ត៌មានលម្អិតនោះទេ។

Xiaomi ហាក់បីដូចជាកំពុងដើរតាមគន្លងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាកយីហោរបស់ប្រទេសចិនផ្សេងទៀត ដើម្បីផ្តល់ជូននូវលក្ខណៈពិសេសប្លែកនៅលើស្មាតហ្វូន ឬស្មាតហ្វូនលំដាប់ខ្ពស់របស់ខ្លួន ដើម្បីធ្វើឱ្យកាន់តែមានភាពលេចធ្លោរខ្លាំងបន្ថែមទៀតនៅក្នុងចំណោមឧបករណ៍ពីម៉ាកយីហោផ្សេងៗ។ សម្រាប់និន្នាការនេះវាត្រូវបានចាប់ផ្តើមឡើងដំបូងពីក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ 2016 ដោយបានចាប់ដៃគូជាមួយ Leica ក្នុងការបំពាក់នូវសែនស័រកាមេរ៉ាស្មាតហ្វូនថ្នាក់កំពូលរបស់ខ្លួន។

 

ជាមួយគ្នានេះ OnePlus និង OPPO ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតសែនស័រកាមេរ៉ាល្បីឈ្មោះ Hasselblad ផងដែរ នៅខណៈដែល vivo បានចាប់ដៃគូជាមួយក្រុមហ៊ុន Zeiss។ សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីដំបូងរបស់ Xiaomi ដែលអាចនឹងបំពាក់សែនស័រកាមេរ៉ា Leica គឺជា Xiaomi 12 Ultra ដែលនឹងបង្ហាញវត្តមានឆាប់ៗនាពេលខាងមុខនេះ ហើយស្មាតហ្វូនកំពូលមួយនេះអាចជាស្មាតហ្វូនដំបូងគេដែលបំពាក់កំពូលឈីប Snapdragon 8+ Gen 1 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន