no-alternative title

Dimensity 1050 ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅលើទីផ្សារនៅខែកក្តដា ឬខែកញ្ញា ឆ្នាំ 2022 នេះ

MediaTek បាននឹងកំពុងទទួលបានភាពរីកចម្រើនកាន់តែខ្លាំងនៅក្នុងទីផ្សារបន្ទះឈីបឧបករណ៍អេឡិចត្រូនិចជាពិសេស គឺស្មាតហ្វូនតែម្តងជាមួយនឹងឈីបស៊េរី Dimensity Series ហើយពេលក្រុមហ៊ុនផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់មួយនេះ ក៏បានធ្វើការពង្រីកផលប័ត្រទីផ្សារបន្ទះឈីបរបស់ខ្លួនបន្ថែមទៀតជាមួយនឹងការប្រកាសចេញវត្តមានបន្ទះឈីបស៊េរីថ្មីដែលមានឈ្មោះផ្លូវការណ៍ថា Dimensity 1050។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីបស៊េរីថ្មីនេះ គឺជាឈីបដែលមានគុណសម្បត្តិទាបជាស៊េរី Dimensity 1100 SoC ប៉ុន្តែ បន្ទះឈីបស៊េរីថ្មីនេះ គឺជាឈីបដំបូងរបស់ក្រុមហ៊ុនដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសេវាកម្រិត dual-mmWave និង sub-6GHz 5G connectivity។

 

MediaTek Dimensity 1050 មានមកជាមួយអង្គគណនាកម្រិត Octa-core ដែលផលិតឡើងតាមស្តងដារ 6nm និងប្រើនូវអង្គ CPU ខ្លាំងដែលមាន 2-Core ស៊េរី ARM Contex-A78 ល្បឿន 2.5GHz  ប៉ុន្តែ ក្រុមហ៊ុនមិនបានបញ្ជាក់ពីអង្គ CPU កម្រិតមធ្យមរបស់ឈីបស៊េរីថ្មីនេះនោះទេ ប៉ុន្តែ ពួកវាអាចនឹងប្រើនូវ 6-core  AMR Contex-A55។ ជាមួយគ្នានេះ Dimensity 1050 នៅមានប្រើជាមួយអង្គ GPU ស៊េរី AMR  Mali-G610 រួមនឹងប្រព័ន្ធបច្ចេកវិទ្យា HyperEngine 5.0 របស់ MediaTek ដែលផ្តល់នូវប្រសិទ្ធិភាពដ៏ល្អប្រសើរបំផុតសម្រាប់ការលេងហ្គេម។

 

MediaTek Dimensity 1050 គាំទ្រនូវកម្រិតបង្ហាញអេក្រង់របស់ឧបករណ៍កម្រិត Full-HD+ ជាមួយល្បឿន refresh rate 144Hz រួមជាមួយការគាំទ្រនូវប្រព័ន្ធ Hardware-accelerated AV1 video decoding , HDR10+ និង Dolby Vision  ថែមទៀតផង។ បន្ថែមពីនេះបន្ទះឈីបស៊េរីថ្មីនេះ នៅគាំទ្រកម្រិតប្រព័ន្ធសេវា 3CC Carrier នៅលើប្រព័ន្ធ sub-6GHz (FR1) និង 4CC Carrier នៅលើប្រព័ន្ធ mmWare (FR2) ដែលមានល្បឿនក្នុងការទាញទិន្នន័យពីប្រព័ន្ធលឿនជាងដល់ទៅ 53% ធៀបនឹងប្រព័ន្ធ mmWare នៅលើ LTE+។

 

Dimensity 1050 ក៏គាំទ្រនូវប្រព័ន្ធសេវា Wi-Fi 6E និង 2x2 MIMO antenna SuperFast Wi-Fi ផងដែរ។ សម្រាប់វត្តមានស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចដែលបំពាក់បន្ទះឈីបស៊េរីថ្មី MediaTek Dimensity 1050 ត្រូវបានគេរំពឹងថា អាចនឹងមានវត្តមានផ្លូវការណ៍នៅលើទីផ្សារក្នុងថ្ងៃណាមួយក្នុងខែកក្តដា ឬខែកញ្ញា ឆ្នាំ 2022 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន