no-alternative title

Reno 8 Pro បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន BIS រួចរាល់ហើយអាចនឹងមានវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌាឆាប់ៗនេះ

OPPO នឹងបង្ហាញវត្តមានជាផ្លូវការស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Reno 8 series នៅប្រទេសចិនថ្ងៃនេះហើយស្មាតហ្វូននេះត្រូវបានគេឃើញថា បានឆ្លងកាត់ការចុះបញ្ជីរបស់ BIS ដែលជាស្ថាប័នវាយតម្លៃរបស់ប្រទេសឥណ្ឌា រួចហើយផងដែរ ដូច្នេះបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានវត្តមាននៅលើទីផ្សារប្រទេសនេះឆាប់ៗនេះបន្ទាប់ ពីការប្រកាសបង្ហាញខ្លួននៅប្រទេសចិនរួចរាល់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនដែលបានចុះបញ្ជីនៅលើ BIS គឺត្រូវបានចែកចាយដោយអ្នកទម្លាយ Mukul Sharma។ នៅពេលនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានចំនួន 3 ម៉ូដែល គឺមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro រួមជាមួយនិងម៉ូដែល Pro Plus ប៉ុន្តែនៅលើបញ្ជីនេះ គឺមានការបង្ហាញចេញនូវព័ត៌មានជាក់លាក់ណាមួយស្តីពីការ បង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌានៅឡើយទេ។ បើតាមអ្វីដែលបង្ហាញនៅលើបញ្ជីនេះ ត្រូវបានគេជឿជាក់ថា គឺមិនយូរនោះទេ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនប្រទេសឥណ្ឌាហើយ។

 

ស្មាតហ្វូន Reno 8 Pro ត្រូវបានគេឃើញបង្ហាញខ្លួននៅលើ BIS ជាមួយនិងលេខម៉ូដែល CPH2357 និងមានការ បញ្ជាក់ពីលក្ខណៈសម្បិត្តណាមួយពីស្មាតហ្វូននេះនោះទេ។ ប៉ុន្តែបើមផលទៅលើម៉ូដែលស្តង់ដារ Reno 8 គឺបានបង្ហាញថា ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.43 អ៊ីង AMOLED បង្ហាញចេញបានកម្រិត FHD+។ សម្រានប់ផ្នែកខាងក្រោយ គឺមានកាមេរ៉ា 3 គ្រាប់ ហើយនិងមានពណ៌ច្រើនជម្រើស ក្នុងនោះមានដូចជា Clear Sky Blue, Slightly Drunk (Machine Translation) និង Night Tour Black ជាដើម។

និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូន Reno 8 Pro ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាស្មាតហ្វូនដំបូងគេនៅលើ ពិភពលោកដែលប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 7 Gen 1 ដែលផ្អែកលើស្ថាបត្យកម្ម 4nm របស់ក្រុមហ៊ុន Samsung ហើយជាមួយនិងឈីបនេះដែរក៏មានការច្របាច់បញ្ចូលគ្នាជាមួយនិងបន្ទះឈីបផ្ទាល់ខ្លួន MariSilicon X NPU របស់ OPPO ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន